ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 12:20 - ព្រះគម្ពីរខ្មែរសាកល

សេចក្ដីបោកបញ្ឆោត​នៅក្នុង​ចិត្ត​របស់​អ្នកដែល​ប៉ងធ្វើ​អាក្រក់ រីឯ​អ្នក​គាំទ្រ​សន្តិភាព មាន​អំណរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ការ​ឆ​បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​អំណរ​សម្រាប់​មនុស្ស ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្ដី​សុខ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​អំពើ​អាក្រក់​តែងតែ​លាក់​ចិត្ត​វៀច‌វេរ​ជានិច្ច រីឯ​អ្នក​កសាង​សន្តិ‌ភាព​តែងតែ​មាន​អំណរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ការ​ឆ‌បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​សេចក្ដី​អំណរ​សំរាប់​មនុស្ស​ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្ដី​សុខ។

សូមមើលជំពូក

អាល់គីតាប

អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​អំពើ​អាក្រក់​តែងតែ​លាក់​ចិត្ត​វៀច‌វេរ​ជា‌និច្ច រីឯ​អ្នក​កសាង​សន្តិ‌ភាព​តែងតែ​មាន​អំណរ។

សូមមើលជំពូក



សុភា‌សិត 12:20
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មើលងាយ​អស់អ្នក​ដែល​វង្វេងចេញ​ពី​បទបញ្ញត្តិ​របស់ព្រះអង្គ ដ្បិត​ការបោកបញ្ឆោត​របស់ពួកគេ គឺ​ឥតប្រយោជន៍​។


មនុស្ស​អាក្រក់​លោភចង់បាន​ជ័យភណ្ឌ​របស់​មនុស្ស​ពាល ប៉ុន្តែ​ឫស​របស់​មនុស្ស​សុចរិត​បង្កើតផល​។


បបូរមាត់​ដ៏ពិតត្រង់​នៅស្ថិតស្ថេរ​ជារៀងរហូត រីឯ​អណ្ដាត​ភូតភរ​នៅបានតែមួយភ្លែតប៉ុណ្ណោះ​។


គ្មាន​អន្តរាយ​ណាមួយ​កើតមាន​ដល់​មនុស្ស​សុចរិត​ឡើយ រីឯ​មនុស្ស​អាក្រក់​ពេញ​ដោយ​មហន្តរាយ​។


ស្ដេច​ទាំង​ពីរ​អង្គ​នេះ ដែល​ចិត្ត​របស់ពួកទ្រង់​ទៅរក​ការប្រព្រឹត្តអាក្រក់ ក៏​និយាយ​ភូតភរ​នៅ​តុអាហារ​ជាមួយគ្នា ប៉ុន្តែ​ការនោះ​មិន​ជោគជ័យ​ឡើយ ដ្បិត​មិនទាន់​ដល់​ចុងបញ្ចប់​នៅឡើយ រហូតទាល់តែ​ពេលកំណត់​បានមកដល់​។


អ្នកនោះ​នឹង​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា ហើយ​ស្លៀកពាក់​សិរីរុងរឿង ក៏​អង្គុយ​គ្រប់គ្រង​នៅលើ​បល្ល័ង្ក​របស់ខ្លួន​។ នឹង​មាន​បូជាចារ្យ​ម្នាក់​នៅលើ​បល្ល័ង្ក​របស់អ្នកនោះ ហើយ​មាន​ការប្រឹក្សា​នៃ​សន្តិភាព​រវាង​ពួកគេ​ទាំង​ពីរ​។


មានពរ​ហើយ អ្នក​ដែល​បង្កើតសន្តិភាព ដ្បិត​ពួកគេ​នឹង​ត្រូវបាន​ហៅថា​កូនរបស់ព្រះ​។


ពួកគេ​ពោរពេញ​ទៅដោយ​សេចក្ដីទុច្ចរិត សេចក្ដីអាក្រក់ សេចក្ដីលោភលន់ និង​សេចក្ដីព្យាបាទ​គ្រប់យ៉ាង​។ ពួកគេ​ពេញ​ដោយ​ការឈ្នានីស ការកាប់សម្លាប់ ការឈ្លោះប្រកែក ការបោកប្រាស់ និង​ការព្យាបាទ​។ ពួកគេជា​មនុស្ស​និយាយដើមគេ


ចូរ​ស្វែងរក​សេចក្ដីសុខសាន្ត និង​ភាពវិសុទ្ធ​ជាមួយ​មនុស្ស​ទាំងអស់ ដ្បិត​បើអ្នកណាគ្មាន​ភាពវិសុទ្ធ អ្នកនោះ​នឹង​មិន​ឃើញ​ព្រះអម្ចាស់​ឡើយ​។