ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 8:15 - ព្រះគម្ពីរខ្មែរសាកល

នៅ​សព្វថ្ងៃនេះ យើង​ក៏​សម្រេចចិត្ត​ម្ដងទៀត នឹង​នាំការល្អ​ដល់​យេរូសាឡិម និង​ដល់​វង្សត្រកូល​យូដា​យ៉ាងនោះដែរ’។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​: ‘កុំ​ខ្លាច​ឡើយ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សព្វ​ថ្ងៃ​នេះ យើង​គិត​ធ្វើ​ល្អ​ដល់​ក្រុង​យេរូ‌សាឡិម និង​ដល់​ពួក​វង្ស​យូដា​ក៏​យ៉ាង​នោះ​ដែរ កុំ​ខ្លាច​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ នៅ​ពេល​នេះ យើង​ដូរ​គំនិត ហើយ​សម្រេច​ចិត្ត​ផ្ដល់​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា បាន​ចម្រុង‌ចម្រើន កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សព្វ​ថ្ងៃ​នេះ អញ​គិត​ធ្វើ​ល្អ​ដល់​ក្រុង​យេរូ‌សាឡិម នឹង​ដល់​ពួក​វង្ស​យូដា​ក៏​យ៉ាង​នោះ​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ នៅ​ពេល​នេះ យើង​ដូរ​គំនិត ហើយ​សម្រេច​ចិត្ត​ផ្ដល់​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា បាន​ចំរុង​ចំរើន កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

សូមមើលជំពូក



សាការី 8:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

វង្សត្រកូល​យូដា និង​វង្សត្រកូល​អ៊ីស្រាអែល​អើយ ដូចដែល​អ្នករាល់គ្នា​បាន​ទៅជា​ពាក្យប្រដូចផ្ដាសា​នៅកណ្ដាល​ប្រជាជាតិ​នានា​យ៉ាងណា យើង​ក៏​នឹង​សង្គ្រោះ​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​បានជា​ពរ​យ៉ាងនោះដែរ​។ កុំ​ខ្លាច​ឡើយ ចូរឲ្យ​ដៃ​របស់អ្នករាល់គ្នា​មានកម្លាំងឡើង​!’។


ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​ព្រះ​បិតា​របស់អ្នករាល់គ្នា​សព្វព្រះហឫទ័យ​ប្រទាន​អាណាចក្ររបស់ព្រះអង្គ​ដល់​អ្នករាល់គ្នា​ហើយ​។