Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 8:14 - ព្រះគម្ពីរខ្មែរសាកល

14 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘ដូចដែល​យើង​បាន​សម្រេចចិត្ត​នាំមហន្តរាយ​មកលើ​អ្នករាល់គ្នា កាល​ដូនតា​របស់អ្នករាល់គ្នា​បាន​ធ្វើឲ្យ​យើង​ខឹង ហើយ​យើង​មិន​បាន​ដូរគំនិត​យ៉ាងណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ដូច​ដែល​បុព្វ‌បុរស​របស់​អ្នក​បាន​បណ្ដាល​ឲ្យ​យើង​ក្រោធ នោះ​យើង​បាន​គិត​នឹង​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា ឥត​ប្រែ​ចិត្ត​ជា​យ៉ាង​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ដោយ​ដូនតា​របស់​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ទោស ដោយ​ឥត​នឹក​ស្ដាយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ពួក​ឰយុកោ​ឯង​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ក្រោធ នោះ​អញ​បាន​គិត​នឹង​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា ឥត​ប្រែ​ចិត្ត​ឡើយ​ជា​យ៉ាង​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: ដោយ​ដូន‌តា​របស់​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ទោស ដោយ​ឥត​នឹក​ស្ដាយ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង




សាការី 8:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបូន្មាន​របស់​ព្រះយេហូវ៉ា​នៅ​ជារៀងរហូត អស់ទាំង​គម្រោង​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​ពីជំនាន់មួយទៅជំនាន់មួយ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ស្បថ​ថា​៖ “ដូចដែល​យើង​បាន​គិត​យ៉ាងណា នឹង​កើតមាន​យ៉ាងនោះ​ជាប្រាកដ ដូចដែល​យើង​បាន​គ្រោងទុក​យ៉ាងណា វា​នឹង​សម្រេច​យ៉ាងនោះដែរ


“ព្រះយេហូវ៉ា​ទ្រង់​ព្រះពិរោធយ៉ាងក្រេវក្រោធ​នឹង​ដូនតា​របស់អ្នករាល់គ្នា​។


យ៉ាងណាមិញ ពាក្យ​របស់យើង និង​បទបញ្ញត្តិ​របស់យើង ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ព្យាការី​ជា​អ្នកបម្រើ​របស់យើង តើ​មិន​បាន​តាមទាន់​ដូនតា​របស់អ្នករាល់គ្នា​ទេ​ឬ​? ដូច្នេះ ពួកគាត់​បាន​បែរមកវិញ ហើយ​ពោលថា​: ‘ដូចដែល​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​សម្រេចព្រះហឫទ័យ​ធ្វើ​ដល់​យើង​ស្របតាម​ផ្លូវ​របស់យើង និង​ទង្វើ​របស់យើង​យ៉ាងណា ព្រះអង្គ​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាងនោះដែរ’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម