ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 7:7 - ព្រះគម្ពីរខ្មែរសាកល

តើ​នេះ​មិនមែន​ជា​ព្រះបន្ទូល​ដែល​ព្រះយេហូវ៉ា​បាន​ប្រកាស តាមរយៈ​ពួក​ព្យាការី​ពីមុន​ទេ​ឬ​? ពេលនោះ យេរូសាឡិម​មាន​គេ​រស់នៅ ហើយ​គេ​រស់នៅយ៉ាងសុខស្រួល ព្រមទាំង​មាន​ទីក្រុង​នៅ​ជុំវិញ ហើយ​មាន​គេ​រស់នៅ​ណេកិប និង​វាលទំនាប​ដែរ’”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់ តាម​រយៈ​ពួក​ហោរា នៅ​ពេល​ដែល​មាន​មនុស្ស​រស់​នៅ​យ៉ាង​សុខដុម នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ទី​ក្រុង​នៅ​ជុំ‌វិញ តំបន់​ណេកិប និង​ស្រុក​ទំនាបទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពី​ដើម កាល​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ មាន​មនុស្ស​រស់​នៅ​យ៉ាង​សុខ‌ដុម‌រមនា ហើយ​តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​មាន​មនុស្ស​រស់​នៅ ពួក​ព្យាការី​ជំនាន់​ដើម​ក៏​ធ្លាប់​ព្រមាន​ពួក​គេ​បែប​នេះ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​មិន​មែន​ជា​សេចក្ដី​នោះ​ឯង​ទេ​ឬ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់ ដោយ‌សារ​ពួក​ហោរា​ជាន់​មុន ក្នុង​កាល​ដែល​ក្រុង​យេរូ‌សាឡិម​មាន​មនុស្ស​អាស្រ័យ​នៅៗ​ឡើយ ហើយ​មាន​សេចក្ដី​ចំរើន ព្រម​ទាំង​ទី​ក្រុង​នៅ​ជុំវិញ​ផង ហើយ​ស្រុក​ត្បូង នឹង​ស្រុក​ទំនាប​ក៏​មាន​មនុស្ស​អាស្រ័យ​នៅ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ពី​ដើម កាល​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ មាន​មនុស្ស​រស់​នៅ​យ៉ាង​សុខ‌ដុម‌រមនា ហើយ​តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​មាន​មនុស្ស​រស់​នៅ ពួក​ណាពី​ជំនាន់​ដើម​ក៏​ធ្លាប់​ព្រមាន​ពួក​គេ​បែប​នេះ ក្នុង​នាមអុលឡោះ‌តាអាឡា​ដែរ»។

សូមមើលជំពូក



សាការី 7:7
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


គេ​បាន​ធ្វើឲ្យ​ចិត្ត​របស់ខ្លួន​រឹងដូចពេជ្រ ដោយ​មិន​ស្ដាប់តាម​ក្រឹត្យវិន័យ និង​ព្រះបន្ទូល​ដែល​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​បញ្ជូនមក​ដោយ​ព្រះវិញ្ញាណ​របស់ព្រះអង្គ តាមរយៈ​ពួក​ព្យាការី​ពីមុន​ឡើយ​។ ហេតុនេះហើយបានជា​មាន​ព្រះពិរោធ​ដ៏ខ្លាំង ចេញពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


កាល​អ្នករាល់គ្នា​ហូប ឬ​កាល​អ្នករាល់គ្នា​ផឹក តើ​អ្នករាល់គ្នា​មិនមែន​ហូប និង​ផឹក​សម្រាប់​ខ្លួនអ្នករាល់គ្នា​ទេ​ឬ​?


ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​មកដល់​សាការី​ទៀត​ថា​៖