“ចូរយកតង្វាយពីពួកជនជម្លៀស គឺពីហេលដាយ ថូប៊ីយ៉ា និងយេដាយ៉ា រួចក្នុងថ្ងៃដដែលនោះ ចូរទៅផ្ទះរបស់យ៉ូសៀសកូនរបស់សេផានា; ពួកគេបានមកពីបាប៊ីឡូន។
សាការី 6:14 - ព្រះគម្ពីរខ្មែរសាកល រីឯមកុដនោះនឹងនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ទុកជាទីរលឹកដល់ហេលលេម ថូប៊ីយ៉ា យេដាយ៉ា និងហិនកូនរបស់សេផានា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមកុដនោះសម្រាប់ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយសម្រាប់ហិន ជាកូនសេផានា ទុកជាទីរំឭកនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មកុដទាំងនេះត្រូវទុកនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដើម្បីរំឭកដល់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ព្រមទាំងហេន ជាកូនរបស់សេផានា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមកុដនោះនឹងបានសំរាប់ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយសំរាប់ហិន ជាកូនសេផានា ទុកជាទីរំឭក នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា អាល់គីតាប មកុដទាំងនេះត្រូវទុកនៅក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡា ដើម្បីរំលឹកដល់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ព្រមទាំងហេន ជាកូនរបស់សេផានា។ |
“ចូរយកតង្វាយពីពួកជនជម្លៀស គឺពីហេលដាយ ថូប៊ីយ៉ា និងយេដាយ៉ា រួចក្នុងថ្ងៃដដែលនោះ ចូរទៅផ្ទះរបស់យ៉ូសៀសកូនរបស់សេផានា; ពួកគេបានមកពីបាប៊ីឡូន។
ចូរយកប្រាក់ និងមាស ហើយធ្វើមកុដ បំពាក់លើក្បាលរបស់មហាបូជាចារ្យយ៉ូស្វេកូនរបស់យ៉ូសាដាក
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅក្នុងពិភពលោកទាំងមូល ទីណាក៏ដោយដែលដំណឹងល្អនេះត្រូវបានប្រកាស អ្វីដែលស្ត្រីនេះបានធ្វើក៏នឹងត្រូវគេតំណាលទុកជាការរំលឹកអំពីនាងដែរ”។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅក្នុងពិភពលោកទាំងមូល ទីណាក៏ដោយដែលដំណឹងល្អត្រូវបានប្រកាស អ្វីដែលស្ត្រីនេះបានធ្វើក៏នឹងត្រូវគេតំណាលទុកជាការរំលឹកអំពីនាងដែរ”។
លោកសម្លឹងមើលទៅទូតសួគ៌នោះ ក៏ភ័យខ្លាច ហើយតបថា៖ “ព្រះអម្ចាស់អើយ តើមានការអ្វី?”។ ទូតសួគ៌ក៏និយាយថា៖ “សេចក្ដីអធិស្ឋានរបស់អ្នក និងការចែកទានរបស់អ្នក បានឡើងទៅទុកជាការរំលឹកនៅចំពោះព្រះហើយ។