យ៉ូសែបទូលផារ៉ោនថា៖ “មិនមែនខ្ញុំព្រះបាទទេ គឺព្រះនឹងផ្ដល់ចម្លើយអំពីសេចក្ដីសុខសាន្តរបស់ផារ៉ោន”។
សាការី 4:5 - ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌ដែលនិយាយនឹងខ្ញុំ ក៏ឆ្លើយនឹងខ្ញុំថា៖ “តើអ្នកមិនដឹងថាទាំងនេះជាអ្វីទេឬ?”។ ខ្ញុំតបថា៖ “មិនដឹងទេ លោកម្ចាស់នៃខ្ញុំអើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាក៏ឆ្លើយថា៖ «តើអ្នកមិនស្គាល់របស់ទាំងនេះទេឬ?» ខ្ញុំតបថា៖ «លោកម្ចាស់អើយ ខ្ញុំមិនស្គាល់ទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាតបមកខ្ញុំវិញថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ខ្ញុំប្របាទមិនដឹងទេ លោកម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាដែលពោលនឹងខ្ញុំក៏ឆ្លើយថា ឯងមិនស្គាល់របស់ទាំងនេះទេឬ ខ្ញុំតបថា លោកម្ចាស់អើយ មិនស្គាល់ទេ អាល់គីតាប ម៉ាឡាអ៊ីកាត់តបមកខ្ញុំវិញថា៖ «តើអ្នកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ខ្ញុំមិនដឹងទេ លោកម្ចាស់»។ |
យ៉ូសែបទូលផារ៉ោនថា៖ “មិនមែនខ្ញុំព្រះបាទទេ គឺព្រះនឹងផ្ដល់ចម្លើយអំពីសេចក្ដីសុខសាន្តរបស់ផារ៉ោន”។
រីឯខ្ញុំព្រះបាទវិញ អាថ៌កំបាំងនេះត្រូវបានបើកសម្ដែងដល់ខ្ញុំព្រះបាទ មិនមែនដោយព្រោះខ្ញុំព្រះបាទមានប្រាជ្ញាជាងមនុស្សរស់ទាំងអស់ទេ គឺដើម្បីឲ្យការកាត់ស្រាយនេះបានជ្រាបដល់ព្រះរាជា និងឲ្យព្រះករុណាជ្រាបគំនិតនៃព្រះទ័យរបស់ព្រះករុណាប៉ុណ្ណោះ។
ពេលនោះ ខ្ញុំសួរថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើទាំងនេះជាអ្វី?”។ ទូតសួគ៌ដែលនិយាយនឹងខ្ញុំ ក៏ប្រាប់ខ្ញុំថា៖ “ខ្ញុំនឹងបង្ហាញអ្នកថា ទាំងនេះជាអ្វី”។
ទូតសួគ៌ដែលនិយាយនឹងខ្ញុំក៏ត្រឡប់មកវិញ ហើយដាស់ខ្ញុំឡើង ដូចជាមនុស្សដែលត្រូវគេដាស់ពីដំណេករបស់ខ្លួន។
គាត់តបនឹងខ្ញុំថា៖ “តើអ្នកមិនដឹងថាទាំងនេះជាអ្វីទេឬ?”។ ខ្ញុំក៏ឆ្លើយថា៖ “មិនដឹងទេ លោកម្ចាស់នៃខ្ញុំអើយ”។
បន្ទាប់ពីឆ្លើយហើយ ខ្ញុំក៏សួរទូតសួគ៌ដែលនិយាយនឹងខ្ញុំថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើទាំងនេះជាអ្វី?”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនយល់ពាក្យឧបមានេះទេឬ? បើដូច្នេះ តើអ្នករាល់គ្នានឹងយល់ពាក្យឧបមាទាំងអស់យ៉ាងដូចម្ដេច?