យើងនឹងនាំពួកគេត្រឡប់មកពីដែនដីអេហ្ស៊ីបវិញ ហើយប្រមូលពួកគេពីអាស្ស៊ីរី យើងនឹងនាំពួកគេមកដល់តំបន់កាឡាត និងលីបង់ រហូតដល់គ្មានសល់កន្លែងសម្រាប់ពួកគេ។
សាការី 11:1 - ព្រះគម្ពីរខ្មែរសាកល លីបង់អើយ ចូរបើកទ្វាររបស់អ្នក ដើម្បីឲ្យភ្លើងបានស៊ីបំផ្លាញដើមស៊ីដារបស់អ្នក! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱល្បាណូនអើយ ចូរបើកទ្វារ ដើម្បីឲ្យភ្លើងឆេះដើមតាត្រៅរបស់អ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកលីបង់អើយ ចូរបើកចំហទ្វាររបស់អ្នក! ចូរឲ្យភ្លើងឆាបឆេះដើមឈើដ៏ធំៗរបស់អ្នកទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱល្បាណូនអើយ ចូរបើកទ្វារឯងឡើង ដើម្បីឲ្យភ្លើងបានឆេះដើមតាត្រៅរបស់ឯង អាល់គីតាប ស្រុកលីបង់អើយ ចូរបើកចំហទ្វាររបស់អ្នក! ចូរឲ្យភ្លើងឆាបឆេះដើមឈើដ៏ធំៗ របស់អ្នកទៅ! |
យើងនឹងនាំពួកគេត្រឡប់មកពីដែនដីអេហ្ស៊ីបវិញ ហើយប្រមូលពួកគេពីអាស្ស៊ីរី យើងនឹងនាំពួកគេមកដល់តំបន់កាឡាត និងលីបង់ រហូតដល់គ្មានសល់កន្លែងសម្រាប់ពួកគេ។
ដើមស្រល់អើយ ចូរទ្រហោយំ ពីព្រោះដើមស៊ីដាបានរលំ ពីព្រោះដើមឈើដ៏ធំឧត្ដមត្រូវបានបំផ្លាញហើយ! ដើមអូកនៃបាសានអើយ ចូរទ្រហោយំ ពីព្រោះព្រៃក្រាស់បានរលំហើយ!
នៅថ្ងៃនោះ យើងនឹងធ្វើឲ្យពួកមេដឹកនាំរបស់យូដាបានដូចជាចង្ក្រានភ្លើងនៅកណ្ដាលអុស និងដូចជាចន្លុះភ្លើងនៅកណ្ដាលកណ្ដាប់ស្រូវ។ គេនឹងស៊ីបំផ្លាញអស់ទាំងជាតិសាសន៍ដែលនៅជុំវិញ ទាំងខាងស្ដាំ ទាំងខាងឆ្វេង រីឯពួកអ្នកយេរូសាឡិមនឹងរស់នៅកន្លែងរបស់ខ្លួនម្ដងទៀត ក្នុងយេរូសាឡិម។