ឱព្រះអើយ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ព្រះអង្គបានកម្ទេចយើងខ្ញុំ ព្រះអង្គបានក្រេវក្រោធ; សូមព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចដើមវិញផង។
សាការី 1:2 - ព្រះគម្ពីរខ្មែរសាកល “ព្រះយេហូវ៉ាទ្រង់ព្រះពិរោធយ៉ាងក្រេវក្រោធនឹងដូនតារបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះយេហូវ៉ាថ្នាំងថ្នាក់ជាខ្លាំងនឹងបុព្វបុរសរបស់ឯងរាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងដូនតារបស់អ្នករាល់គ្នាយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំងនឹងពួកឰយុកោឯងរាល់គ្នា អាល់គីតាប អុលឡោះតាអាឡាខឹងនឹងដូនតារបស់អ្នករាល់គ្នាយ៉ាងខ្លាំង។ |
ឱព្រះអើយ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ព្រះអង្គបានកម្ទេចយើងខ្ញុំ ព្រះអង្គបានក្រេវក្រោធ; សូមព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចដើមវិញផង។
យើងក៏ខឹងដោយកំហឹងដ៏ខ្លាំងនឹងបណ្ដាប្រជាជាតិឥតកង្វល់ដែរ ដ្បិតយើងបានខឹងតែបន្តិច ប៉ុន្តែពួកគេបានបង្កើនមហន្តរាយវិញ”។
គេបានធ្វើឲ្យចិត្តរបស់ខ្លួនរឹងដូចពេជ្រ ដោយមិនស្ដាប់តាមក្រឹត្យវិន័យ និងព្រះបន្ទូលដែលព្រះយេហូវ៉ានៃពលបរិវារបានបញ្ជូនមកដោយព្រះវិញ្ញាណរបស់ព្រះអង្គ តាមរយៈពួកព្យាការីពីមុនឡើយ។ ហេតុនេះហើយបានជាមានព្រះពិរោធដ៏ខ្លាំង ចេញពីព្រះយេហូវ៉ានៃពលបរិវារ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘ដូចដែលយើងបានសម្រេចចិត្តនាំមហន្តរាយមកលើអ្នករាល់គ្នា កាលដូនតារបស់អ្នករាល់គ្នាបានធ្វើឲ្យយើងខឹង ហើយយើងមិនបានដូរគំនិតយ៉ាងណា
តើមានព្យាការីមួយណាដែលដូនតារបស់អ្នករាល់គ្នាមិនបានបៀតបៀន? ពួកគេបានសម្លាប់អ្នកដែលប្រកាសទុកមុនអំពីការយាងមករបស់ព្រះអង្គដ៏សុចរិតយុត្តិធម៌ ហើយឥឡូវនេះ អ្នករាល់គ្នាបានក្លាយជាអ្នកក្បត់ និងជាអ្នកសម្លាប់ព្រះអង្គនោះ។