នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “ម្ដងនេះ ប្ដីរបស់ខ្ញុំនឹងជាប់ចិត្តនឹងខ្ញុំ ពីព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា លេវី។
វិវរណៈ 7:7 - ព្រះគម្ពីរខ្មែរសាកល ពីកុលសម្ព័ន្ធស៊ីម្មាន មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធលេវី មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធអ៊ីសាខារ មាន ១២ ០០០ នាក់; Khmer Christian Bible ពីកុលសម្ព័ន្ធស៊ីម្មាន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធលេវី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអ៊ីសាខារ មានមួយម៉ឺនពីរពាន់នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីកុលសម្ព័ន្ធស៊ីម្មាន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធលេវី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអ៊ីសាខារ មានមួយម៉ឺនពីរពាន់នាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីពូជអំបូរស៊ីម្មាន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរលេវី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរអ៊ីសាខារ មាន១ម៉ឺន២ពាន់នាក់ អាល់គីតាប មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ |
នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “ម្ដងនេះ ប្ដីរបស់ខ្ញុំនឹងជាប់ចិត្តនឹងខ្ញុំ ពីព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា លេវី។
លេអានិយាយថា៖ “ព្រះបានប្រទានរង្វាន់ដល់ខ្ញុំ ពីព្រោះខ្ញុំបានឲ្យបាវបម្រើស្រីរបស់ខ្ញុំដល់ប្ដីខ្ញុំ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា អ៊ីសាខារ។
កូនប្រុសរបស់លេអា មានរូបេនជាកូនច្បងរបស់យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
វានឹងចងកូនលាឈ្មោលរបស់វានឹងដើមទំពាំងបាយជូរ ក៏នឹងចងកូនលាញីរបស់វានឹងដើមទំពាំងបាយជូរល្អបំផុត; វានឹងបោកសម្លៀកបំពាក់របស់ខ្លួនក្នុងស្រាទំពាំងបាយជូរ ក៏នឹងបោកអាវវែងរបស់ខ្លួនក្នុងទឹកទំពាំងបាយជូរ។
ពីកុលសម្ព័ន្ធអេស៊ើរ មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធណែបថាលី មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធម៉ាណាសេ មាន ១២ ០០០ នាក់;
ពីកុលសម្ព័ន្ធសាប់យូឡូន មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធយ៉ូសែប មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធបេនយ៉ាមីន មាន ១២ ០០០ នាក់ ដែលត្រូវបានបោះត្រា។