វិវរណៈ 6:5 - ព្រះគម្ពីរខ្មែរសាកល ពេលកូនចៀមបកត្រាទីបីចេញ ខ្ញុំបានឮសត្វមានជីវិតទីបីពោលថា៖ “មក៍!” ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះខ្មៅមួយ។ អ្នកដែលជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ។ Khmer Christian Bible ពេលកូនចៀមបកត្រាទីបី នោះខ្ញុំឮសត្វមានជីវិតទីបីនិយាយថា៖ «ចូរមក!» ខ្ញុំក៏ឃើញសេះខ្មៅមួយមក ហើយអ្នកជិះនៅលើវាកាន់ជញ្ជីងមួយនៅក្នុងដៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលកូនចៀមបកត្រាទីបី ខ្ញុំឮតួមានជីវិតទីបីពោលថា៖ «ចូរមក!» ខ្ញុំមើលទៅឃើញមានសេះខ្មៅមួយ ហើយអ្នកជិះសេះនោះមានកាន់ជញ្ជីងមួយនៅដៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលកូនចៀមបកត្រាទីបី ខ្ញុំឮសូរសត្វមានជីវិតទីបីពោលថា: «សូមអញ្ជើញមក!»។ ខ្ញុំមើលទៅឃើញសេះខ្មៅមួយ។ អ្នកជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបកត្រាទី៣ នោះខ្ញុំឮតួមានជីវិតទី៣ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកទៅឃើញសេះខ្មៅ១ ឯអ្នកដែលជិះក៏កាន់ជញ្ជីង១នៅដៃ អាល់គីតាប ពេលកូនចៀមបកត្រាទីបី ខ្ញុំឮសូរសត្វមានជីវិតទីបីពោលថាៈ «សូមអញ្ជើញមក!»។ ខ្ញុំមើលទៅឃើញសេះខ្មៅមួយ។ អ្នកជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ |
រទេះចម្បាំងដែលទឹមដោយសេះសម្បុរខ្មៅ នឹងចេញទៅស្រុកខាងជើង ហើយសេះសម្បុរសក៏ចេញទៅតាមក្រោយ រីឯសេះសម្បុរអុជៗនឹងចេញទៅស្រុកខាងត្បូង”។
ពេលនោះ ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត ហើយនៅកន្លែងផ្សេងៗនឹងមានទុរ្ភិក្សនិងរញ្ជួយផែនដី។
ប៉ុន្តែមានម្នាក់ក្នុងពួកចាស់ទុំ និយាយនឹងខ្ញុំថា៖ “កុំយំឡើយ! មើល៍! រាជសិង្ហពីកុលសម្ព័ន្ធយូដា ជាឫសរបស់ដាវីឌ មានជ័យជម្នះហើយ។ ព្រះអង្គអាចបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញបាន”។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ
ខ្ញុំសង្កេតមើលទៀត ពេលកូនចៀមបកត្រាទីមួយក្នុងចំណោមត្រាទាំងប្រាំពីរនោះចេញ នោះខ្ញុំបានឮសត្វមានជីវិតមួយក្នុងសត្វមានជីវិតទាំងបួន បន្លឺសំឡេងដូចផ្គរលាន់ថា៖ “មក៍!”