វិវរណៈ 6:4 - ព្រះគម្ពីរខ្មែរសាកល4 នោះមានសេះមួយទៀតមានសម្បុរក្រហម បានចេញមក ហើយការដកយកសន្តិភាពពីផែនដីត្រូវបានប្រគល់ឲ្យអ្នកដែលជិះសេះនោះ ដើម្បីឲ្យមនុស្សសម្លាប់គ្នាទៅវិញទៅមក។ មានដាវដ៏ធំមួយប្រទានដល់អ្នកនោះ។ សូមមើលជំពូកKhmer Christian Bible4 នោះមានសេះមួយទៀតមក មានសម្បុរក្រហម ហើយអ្នកជិះនៅលើវាបានទទួលអំណាចដកយកសេចក្ដីសុខសាន្ដចេញពីផែនដី និងធ្វើឲ្យមនុស្សសម្លាប់គ្នាទៅវិញទៅមក ហើយគាត់បានទទួលដាវមួយយ៉ាងធំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ពេលនោះ ស្រាប់តែមានសេះមួយទៀតចេញមក មានសម្បុរក្រហមដូចភ្លើង។ អ្នកជិះសេះនោះ មានអំណាចនឹងដកយកសេចក្ដីសុខសាន្តចេញពីផែនដី ដើម្បីឲ្យមនុស្សលោកសម្លាប់គ្នាទៅវិញទៅមក ហើយគេប្រគល់ដាវមួយយ៉ាងធំឲ្យអ្នកនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ស្រាប់តែសេះមួយទៀតចេញមក សម្បុរក្រហមដូចភ្លើង។ អ្នកជិះសេះនោះបានទទួលអំណាចដកសន្តិភាពចេញពីផែនដី ដើម្បីឲ្យមនុស្សលោកប្រហារជីវិតគ្នាទៅវិញទៅមក។ គាត់បានទទួលដាវមួយយ៉ាងធំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 នោះមានសេះ១ទៀតចេញមក មានសម្បុរក្រហម ហើយគេឲ្យអ្នកដែលជិះ មានអំណាចអាចនឹងដកយកសេចក្ដីសុខសាន្តពីផែនដីចេញ ឲ្យមនុស្សលោកបានសំឡាប់គ្នា គេក៏ប្រគល់ដាវ១យ៉ាងធំ ដល់អ្នកនោះដែរ។ សូមមើលជំពូកអាល់គីតាប4 ស្រាប់តែសេះមួយទៀតចេញមក សម្បុរក្រហមដូចភ្លើង។ អ្នកជិះសេះនោះបានទទួលអំណាចដកសន្ដិភាពចេញពីផែនដី ដើម្បីឲ្យមនុស្សលោកប្រហារជីវិតគ្នាទៅវិញទៅមក។ គាត់បានទទួលដាវមួយយ៉ាងធំ។ សូមមើលជំពូក |
ដោយព្រោះអានុភាពដែលព្រះបានប្រទានដល់ទ្រង់ អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានញ័ររន្ធត់ ហើយភ័យខ្លាចនៅចំពោះទ្រង់។ អ្នកដែលទ្រង់ចង់សម្លាប់ ទ្រង់ក៏សម្លាប់ អ្នកដែលទ្រង់ចង់ទុកជីវិត ទ្រង់ក៏ទុកជីវិត អ្នកដែលទ្រង់ចង់លើកឡើង ទ្រង់ក៏លើកឡើង ហើយអ្នកដែលទ្រង់ចង់បន្ទាបចុះ ទ្រង់ក៏បន្ទាបចុះ។