ប៉ុន្តែនៅពេលយើងសង្កេតមើល គ្មាននរណាឡើយ; ក្នុងចំណោមពួកវា គ្មានទីប្រឹក្សាដែលអាចផ្ដល់ចម្លើយមកវិញបានឡើយ នៅពេលយើងសួរពួកវា។
វិវរណៈ 5:3 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែគ្មានអ្នកណានៅលើមេឃ ឬនៅលើផែនដី ឬនៅក្រោមផែនដី អាចបើក ឬមើលក្រាំងនោះបានទេ។ Khmer Christian Bible ប៉ុន្ដែគ្មានអ្នកណាម្នាក់ដែលនៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី អាចបើក ឬមើលសៀវភៅនោះបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែគ្មានអ្នកណាម្នាក់អាចនឹងបើកក្រាំងនោះ ឬក្រឡេកមើលបានឡើយ សូម្បីនៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដីក៏ពុំបានដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ទោះបីនៅស្ថានសួគ៌ក្ដី នៅលើផែនដី ឬនៅក្រោមដីក្ដី គ្មាននរណាម្នាក់អាចបើកក្រាំង ឬមើលក្រាំងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគ្មានអ្នកណានៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី ដែលអាចនឹងបើកក្រាំងនោះបានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានផង អាល់គីតាប ប៉ុន្ដែ ទោះបីនៅសូរ៉កាក្ដី នៅលើផែនដី ឬនៅក្រោមដីក្ដី គ្មាននរណាម្នាក់អាចបើកក្រាំង ឬមើលក្រាំងនោះបានឡើយ។ |
ប៉ុន្តែនៅពេលយើងសង្កេតមើល គ្មាននរណាឡើយ; ក្នុងចំណោមពួកវា គ្មានទីប្រឹក្សាដែលអាចផ្ដល់ចម្លើយមកវិញបានឡើយ នៅពេលយើងសួរពួកវា។
“តើនរណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណាបានធ្វើជាទីប្រឹក្សារបស់ព្រះអង្គ?
ដើម្បីឲ្យគ្រប់ទាំងជង្គង់នៅលើមេឃ នៅលើផែនដី និងនៅក្រោមផែនដី លុតចុះដោយសារតែព្រះនាមព្រះយេស៊ូវ
ពេលនោះ ខ្ញុំឮរបស់សព្វសារពើដែលត្រូវបានបង្កើត ដែលនៅលើមេឃ នៅលើផែនដី នៅក្រោមផែនដី និងនៅក្នុងសមុទ្រ ព្រមទាំងរបស់សព្វសារពើដែលនៅទីនោះ ពោលថា៖ “សូមឲ្យព្រះពរ កិត្តិយស សិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គដែលគង់លើបល្ល័ង្ក និងដល់កូនចៀម រហូតអស់កល្បជាអង្វែងតរៀងទៅ!”។
ពេលនោះ ខ្ញុំក៏ចាប់ផ្ដើមយំយ៉ាងខ្លាំង ដោយព្រោះមិនឃើញមានអ្នកណាស័ក្ដិសមនឹងបើក ឬមើលក្រាំងនោះឡើយ។