ពោលថា៖“អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងក្រាំងមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរគឺអេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និងឡៅឌីសេ”។
វិវរណៈ 22:7 - ព្រះគម្ពីរខ្មែរសាកល “មើល៍! យើងនឹងមកក្នុងពេលឆាប់ៗ! មានពរហើយ អ្នកដែលរក្សាពាក្យព្យាកររបស់សៀវភៅនេះ!”។ Khmer Christian Bible មើល៍ យើងនឹងមកយ៉ាងឆាប់។ មានពរហើយ អ្នកណាដែលកាន់តាមព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "មើល៍! យើងមកជាឆាប់ មានពរហើយអ្នកណាដែលប្រតិបត្តិតាមពាក្យទំនាយក្នុងគម្ពីរនេះ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលថា: “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្នកណាប្រតិបត្តិតាមសេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះ អ្នកនោះមានសុភមង្គលហើយ!”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អញមកជាឆាប់ មានពរហើយ អ្នកណាដែលកាន់តាមសេចក្ដីទំនាយក្នុងគម្ពីរនេះ។ អាល់គីតាប អ៊ីសាមានប្រសាសន៍ប្រាប់ថាៈ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្នកណាប្រតិបត្ដិតាមសេចក្ដីដែលមានថ្លែងទុកក្នុងគីតាបនេះ អ្នកនោះមានសុភមង្គលហើយ!”»។ |
ពោលថា៖“អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងក្រាំងមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរគឺអេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និងឡៅឌីសេ”។
មានពរហើយ អ្នកដែលអាន និងអ្នកដែលស្ដាប់ពាក្យព្យាករនេះ ហើយកាន់តាមសេចក្ដីដែលមានសរសេរទុកមកនៅក្នុងនេះ ព្រោះថាពេលកំណត់ជិតដល់ហើយ។
“មើល៍! យើងនឹងមកដូចជាចោរ! មានពរហើយ អ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួន ដើម្បីកុំឲ្យដើរអាក្រាត ហើយត្រូវគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន”។
ដូច្នេះ ចូរកែប្រែចិត្ត បើមិនដូច្នោះទេ យើងនឹងមករកអ្នកភ្លាម ហើយច្បាំងនឹងពួកគេដោយដាវពីមាត់របស់យើង។
“មើល៍! យើងនឹងមកក្នុងពេលឆាប់ៗ ទាំងយករង្វាន់របស់យើងមកជាមួយ ដើម្បីតបសងម្នាក់ៗតាមអំពើរបស់ខ្លួន!
ខ្ញុំសូមធ្វើបន្ទាល់ដល់អស់អ្នកដែលឮពាក្យព្យាកររបស់សៀវភៅនេះថា ប្រសិនបើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដីទាំងនេះ ព្រះនឹងបន្ថែមគ្រោះកាចដែលមានសរសេរទុកក្នុងសៀវភៅនេះដល់អ្នកនោះ
ប្រសិនបើអ្នកណាដកអ្វីចេញពីពាក្យព្យាកររបស់សៀវភៅនេះ ព្រះនឹងដកចំណែករបស់អ្នកនោះចេញពីដើមឈើនៃជីវិត និងពីក្រុងដ៏វិសុទ្ធ ដែលមានសរសេរទុកក្នុងសៀវភៅនេះ។
ព្រះអង្គដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ មានបន្ទូលថា៖“មែនហើយ យើងនឹងមកក្នុងពេលឆាប់ៗ!”។ អាម៉ែន! ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក!
យើងនឹងមកក្នុងពេលឆាប់ៗ! ចូរកាន់ខ្ជាប់នូវអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្ដើមយកមកុដរបស់អ្នកឡើយ។
ដូច្នេះ ចូរនឹកចាំថា អ្នកបានទទួល និងបានឮយ៉ាងដូចម្ដេច រួចកាន់តាម និងកែប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចជាចោរ ហើយអ្នកនឹងមិនដឹងសោះឡើយថាយើងនឹងមករកអ្នកនៅពេលណា។