ខ្ញុំបានងើបភ្នែកឡើង ហើយសង្កេតមើលទៀត នោះមើល៍! មានបុរសម្នាក់ ដែលក្នុងដៃរបស់គាត់មានខ្សែរង្វាស់។
វិវរណៈ 21:15 - ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ កាន់ដើមត្រែងមាសមួយជារង្វាស់ ដើម្បីវាស់ទីក្រុង ទ្វារក្រុង និងកំពែងក្រុង។ Khmer Christian Bible ទេវតាដែលនិយាយជាមួយខ្ញុំនោះមានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ក្រុង ទ្វារ និងកំផែងក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាដែលនិយាយមកខ្ញុំនោះ មានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ទីក្រុង ទ្វារក្រុង និងកំផែងក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាដែលនិយាយមកខ្ញុំនោះ កាន់ត្រែងមាសមួយដើម ធ្វើជារង្វាស់សម្រាប់វាស់ក្រុង ខ្លោងទ្វារក្រុង និងកំពែងក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទេវតា ដែលនិយាយមកខ្ញុំ នោះក៏មានកាន់រង្វាស់មាស ដើម្បីនឹងវាស់ទីក្រុង នឹងទ្វារ ហើយកំផែងក្រុងដែរ អាល់គីតាប ម៉ាឡាអ៊ីកាត់ដែលនិយាយមកខ្ញុំនោះ កាន់ត្រែងមាសមួយដើម ធ្វើជារង្វាស់សម្រាប់វាស់ក្រុង ខ្លោងទ្វារក្រុង និងកំពែងក្រុង។ |
ខ្ញុំបានងើបភ្នែកឡើង ហើយសង្កេតមើលទៀត នោះមើល៍! មានបុរសម្នាក់ ដែលក្នុងដៃរបស់គាត់មានខ្សែរង្វាស់។
ខ្ញុំសួរថា៖ “តើលោកទៅឯណា?”។ គាត់ក៏ឆ្លើយនឹងខ្ញុំថា៖ “ទៅវាស់យេរូសាឡិម ដើម្បីឲ្យដឹងថាទទឹងប៉ុន្មាន ហើយបណ្ដោយប៉ុន្មាន”។
នាងមានកំពែងក្រុងដ៏ធំ ហើយខ្ពស់ មានទ្វារក្រុងដប់ពីរ និងមានទូតសួគ៌ដប់ពីររូបនៅទ្វារទាំងនោះ ព្រមទាំងមានឈ្មោះចារឹកនៅទ្វារទាំងនោះ ជាឈ្មោះរបស់កុលសម្ព័ន្ធទាំងដប់ពីររបស់កូនចៅអ៊ីស្រាអែល។
ទីក្រុងនោះមានរាងបួនជ្រុង បណ្ដោយ និងទទឹងមានប្រវែងស្មើគ្នា។ ទូតសួគ៌នោះវាស់ទីក្រុងដោយដើមត្រែងនោះ ក៏ឃើញមាន ១២ ០០០ ស្តាឌៀន គឺទាំងបណ្ដោយ ទទឹង និងកម្ពស់មានប្រវែងស្មើគ្នា។
រីឯទ្វារក្រុងទាំងដប់ពីរធ្វើពីគជ់ដប់ពីរ ទ្វារនីមួយៗធ្វើពីគជ់មួយ ហើយផ្លូវនៃទីក្រុងធ្វើពីមាសសុទ្ធ ថ្លាដូចកែវ។