ព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃអ៊ីស្រាអែល ហើយជាព្រះប្រោសលោះរបស់ពួកគេ គឺព្រះយេហូវ៉ានៃពលបរិវារ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាដើម និងជាចុង។ គ្មានព្រះណាក្រៅពីយើងឡើយ។
វិវរណៈ 2:8 - ព្រះគម្ពីរខ្មែរសាកល “ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅស្មឺណាថា: ‘ព្រះអង្គដែលជាដើម និងជាចុង គឺព្រះអង្គដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ មានបន្ទូលដូច្នេះ: Khmer Christian Bible «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងស្មឺណាថា ព្រះដ៏ជាមុនគេ និងជាក្រោយគេ ដែលបានស្លាប់ ហើយរស់ឡើងវិញ មានបន្ទូលដូច្នេះថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងស្មឺណាថា៖ ព្រះដ៏ជាដើម និងជាចុង ដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ*នៅក្រុងស្មៀរណាដូចតទៅនេះ៖ ព្រះអង្គដែលគង់នៅមុនគេ និងនៅក្រោយគេបំផុត គឺព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលថា: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងស្មឺន៉ាថា ព្រះដ៏ជាដើម ហើយជាចុង ដែលបានសុគត រួចមានព្រះជន្មរស់ឡើងវិញ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា អាល់គីតាប «ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់ របស់ក្រុមជំអះ នៅក្រុងស្មៀរណាដូចតទៅនេះ៖ អ៊ីសាដែលនៅមុនគេ និងនៅក្រោយគេបំផុត គឺគាត់ដែលបានស្លាប់ និងរស់ឡើងវិញ គាត់ប្រាប់ថាៈ |
ព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃអ៊ីស្រាអែល ហើយជាព្រះប្រោសលោះរបស់ពួកគេ គឺព្រះយេហូវ៉ានៃពលបរិវារ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាដើម និងជាចុង។ គ្មានព្រះណាក្រៅពីយើងឡើយ។
យ៉ាកុប និងអ៊ីស្រាអែល ជាអ្នកដែលយើងបានហៅអើយ ចូរស្ដាប់យើងចុះ! គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ។ យើងជាដើម និងជាចុង។
ព្រះគ្រីស្ទបានសុគត ហើយរស់ឡើងវិញដើម្បីការនេះឯង គឺដើម្បីធ្វើជាព្រះអម្ចាស់លើទាំងមនុស្សស្លាប់ និងមនុស្សរស់ផង។
ពោលថា៖“អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងក្រាំងមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរគឺអេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និងឡៅឌីសេ”។
ព្រះអម្ចាស់ដ៏ជាព្រះ មានបន្ទូលថា៖ “យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាព្រះដ៏មានព្រះចេស្ដា ដែលមាននៅសព្វថ្ងៃ មាននៅតាំងពីដើម ហើយដែលត្រូវយាងមក”។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅអេភេសូរថា: ‘ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្តស្ដាំរបស់ព្រះអង្គ គឺព្រះអង្គដែលយាងនៅកណ្ដាលចំណោមជើងចង្កៀងមាសទាំងប្រាំពីរ មានបន្ទូលដូច្នេះ: