វិវរណៈ 19:18 - ព្រះគម្ពីរខ្មែរសាកល ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់អ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ ទាំងមនុស្សមានសេរីភាព ទាំងទាសករ ទាំងអ្នកតូច ទាំងអ្នកធំ”។ Khmer Christian Bible ដើម្បីឲ្យពួកឯងស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ ទាំងអ្នកមានសេរីភាព ទាំងបាវបម្រើ ទាំងតូច ទាំងធំ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីស៊ីសាច់ពួកស្តេច សាច់ពួកមេទ័ព សាច់ពួកមនុស្សខ្លាំងពូកែ ព្រមទាំងសាច់សេះ និងពួកអ្នកដែលជិះសេះ គឺជាសាច់មនុស្សទាំងអស់ ទាំងអ្នកជា អ្នកខ្ញុំគេ ទាំងអ្នកតូច ទាំងអ្នកធំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ គឺ ទាំងអ្នកជា ទាំងអ្នកងារ ទាំងអ្នកតូច ទាំងអ្នកធំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងស៊ីសាច់នៃពួកស្តេច ពួកមេទ័ព ពួកមនុស្សខ្លាំងពូកែ ព្រមទាំងសេះ ហើយនឹងពួកអ្នកដែលជិះដែរ គឺជាសាច់នៃមនុស្សទាំងអស់ ទាំងអ្នកជា នឹងខ្ញុំគេ ទាំងអ្នកធំ នឹងអ្នកតូចផង។ អាល់គីតាប ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ គឺ ទាំងអ្នកជា ទាំងអ្នកងារ ទាំងអ្នកតូច ទាំងអ្នកធំ»។ |
ពួកសិស្សទូលសួរព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ តើនៅឯណា?”។ ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មានសាកសពនៅកន្លែងណា ត្មាតនឹងផ្ដុំគ្នានៅកន្លែងនោះដែរ”៕
ប្រជាជាតិនានាបានខឹង ប៉ុន្តែព្រះពិរោធរបស់ព្រះអង្គបានមកដល់ហើយ គឺពេលកំណត់ដើម្បីជំនុំជម្រះមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់បាវបម្រើរបស់ព្រះអង្គ ជាបណ្ដាព្យាការី វិសុទ្ធជន និងអ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ គឺទាំងអ្នកតូច និងអ្នកធំ ហើយក៏ជាពេលកំណត់ដើម្បីបំផ្លាញពួកដែលបំផ្លាញផែនដីផង”។
វាបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច និងអ្នកធំ ទាំងអ្នកមាន និងអ្នកក្រ ទាំងមនុស្សមានសេរីភាព និងទាសករ ឲ្យទទួលសញ្ញាសម្គាល់នៅលើដៃស្ដាំ ឬនៅលើថ្ងាសរបស់ពួកគេ
រីឯស្នែងទាំងដប់ដែលអ្នកបានឃើញ និងសត្វតិរច្ឆាននោះ ពួកគេនឹងស្អប់ស្ត្រីពេស្យានោះ ហើយធ្វើឲ្យនាងវិនាស និងនៅអាក្រាត ព្រមទាំងស៊ីសាច់នាង ហើយដុតនាងចោលដោយភ្លើង។
ពេលនោះ មានសំឡេងមួយចេញមកពីបល្ល័ង្កថា៖ “អស់ទាំងបាវបម្រើរបស់ព្រះ និងអ្នកដែលកោតខ្លាចព្រះអង្គ ទាំងតូច ទាំងធំអើយ! ចូរសរសើរតម្កើងព្រះនៃយើង!”។
បណ្ដាស្ដេចនៃផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកខ្លាំងពូកែ ហើយអស់ទាំងទាសករ និងមនុស្សមានសេរីភាព បានលាក់ខ្លួនក្នុងរអាងភ្នំ និងនៅតាមថ្មនៅលើភ្នំ។