ពួកគេថ្វាយបង្គំនាគ ពីព្រោះវាបានប្រគល់សិទ្ធិអំណាចដល់សត្វតិរច្ឆាននោះ។ ពួកគេក៏ថ្វាយបង្គំសត្វតិរច្ឆាននោះដែរ ទាំងពោលថា៖ “តើនរណាអាចប្រៀបផ្ទឹមនឹងសត្វតិរច្ឆាននេះបាន? តើនរណាអាចតយុទ្ធនឹងវាបាន?”។
វិវរណៈ 18:18 - ព្រះគម្ពីរខ្មែរសាកល នៅពេលឃើញផ្សែងពីចំហេះនាង ពួកគេស្រែកឡើងថា៖ “តើមានទីក្រុងណា អាចប្រៀបផ្ទឹមនឹងក្រុងដ៏ធំនេះបាន?”។ Khmer Christian Bible ហើយពេលឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ ពួកគេក៏ស្រែកឡើងថា៖ «តើមានក្រុងណាដូចជាក្រុងដ៏ធំនេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពេលគេឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ គេស្រែកឡើងថា «តើមានទីក្រុងណាឲ្យដូចជាក្រុងធំនេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឃើញផ្សែងហុយឡើងពីក្រុង ដែលកំពុងតែឆេះ គេនាំគ្នាស្រែកថា “តើមានក្រុងណាអាចប្រៀបផ្ទឹមនឹងមហានគរនេះបាន!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងស្រែកឡើង ដោយឃើញផ្សែងហុយឡើងពីភ្លើងដែលឆេះវានោះថា តើមានទីក្រុងណាឲ្យដូចជាក្រុងធំនេះ អាល់គីតាប ពេលឃើញផ្សែងហុយឡើងពីក្រុង ដែលកំពុងតែឆេះ គេនាំគ្នាស្រែកថា “តើមានក្រុងណាអាចប្រៀបផ្ទឹមនឹងមហានគរនេះបាន!”។ |
ពួកគេថ្វាយបង្គំនាគ ពីព្រោះវាបានប្រគល់សិទ្ធិអំណាចដល់សត្វតិរច្ឆាននោះ។ ពួកគេក៏ថ្វាយបង្គំសត្វតិរច្ឆាននោះដែរ ទាំងពោលថា៖ “តើនរណាអាចប្រៀបផ្ទឹមនឹងសត្វតិរច្ឆាននេះបាន? តើនរណាអាចតយុទ្ធនឹងវាបាន?”។
ផ្សែងនៃការឈឺចាប់របស់ពួកគេ នឹងហុយឡើងរហូតអស់កល្បជាអង្វែងតរៀងទៅ។ ពួកអ្នកដែលថ្វាយបង្គំសត្វតិរច្ឆាន និងរូបសំណាករបស់វា ព្រមទាំងអ្នកណាក៏ដោយដែលទទួលសញ្ញាសម្គាល់ឈ្មោះរបស់វា នឹងគ្មានសេចក្ដីសម្រាកទាំងយប់ទាំងថ្ងៃ។
ក្រុងដ៏ធំនោះក៏បែកជាបីចំណែក ហើយទីក្រុងនានារបស់ប្រជាជាតិក៏រលំ។ ពេលនោះ ព្រះបាននឹកចាំអំពីបាប៊ីឡូនដ៏ធំ ដើម្បីប្រទានពែងស្រានៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គដល់នាង។
ហើយពោលថា៖ “វេទនាហើយ! វេទនាហើយ! ក្រុងដ៏ធំដែលដណ្ដប់ដោយក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមឆ្អៅ ហើយតុបតែងខ្លួនដោយមាស ត្បូងដ៏មានតម្លៃ និងគជ់អើយ!