វិវរណៈ 12:6 - ព្រះគម្ពីរខ្មែរសាកល ស្ត្រីនោះបានរត់គេចទៅទីរហោស្ថាន។ នៅទីនោះមានកន្លែងដែលព្រះបានរៀបចំសម្រាប់នាង ដើម្បីឲ្យគេបានចិញ្ចឹមនាងក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។ Khmer Christian Bible ស្រ្ដីនោះបានរត់គេចទៅឯទីរហោឋាន ជាកន្លែងដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យនាងដើម្បីចិញ្ចឹមនាងនៅទីនោះរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចស្ត្រីនោះក៏ភៀសខ្លួនទៅឯទីរហោស្ថាន ជាកន្លែងដែលព្រះបានរៀបចំទុកឲ្យនាង ដើម្បីចិញ្ចឹមនាង អស់រយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្ត្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថាន ត្រង់កន្លែងដែលព្រះជាម្ចាស់បានរៀបចំទុក ដើម្បីឲ្យគេទំនុកបម្រុងនាងក្នុងអំឡុងពេលមួយពាន់ពីររយហុកសិបថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្ត្រីនោះក៏រត់ទៅឯទីរហោស្ថាន នៅទីនោះព្រះបានរៀបកន្លែងឲ្យនាង ដើម្បីនឹងចិញ្ចឹមនាងនៅទីនោះ អស់រវាង១២៦០ថ្ងៃ។ អាល់គីតាប រីឯស្ដ្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថានត្រង់កន្លែងដែលអុលឡោះបានរៀបចំទុក ដើម្បីឲ្យគេទំនុកបម្រុងនាងក្នុងអំឡុងពេលមួយពាន់ពីររយហុកសិបថ្ងៃ។ |
ប៉ុន្តែមានស្លាបពីររបស់ឥន្ទ្រីដ៏ធំ បានប្រទានដល់ស្ត្រីនោះ ដើម្បីឲ្យនាងបានហើរទៅឆ្ងាយពីមុខសត្វពស់នោះ ទៅកន្លែងរបស់នាងក្នុងទីរហោស្ថាន ទីនោះជាកន្លែងដែលនាងត្រូវបានចិញ្ចឹមក្នុងរយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។
រីឯកន្ទុយរបស់វាកៀរយកមួយភាគបីនៃផ្កាយលើមេឃ ហើយគ្រវែងមកលើផែនដី។ នាគនោះបានឈរនៅមុខស្ត្រីដែលរៀបនឹងសម្រាលកូន ដើម្បីកាលណានាងសម្រាលកូនមក វានឹងស៊ីកូននោះ។
មានមាត់មួយដែលពោលពាក្យព្រហើន និងពាក្យប្រមាថព្រះ ប្រទានដល់សត្វតិរច្ឆាននោះ ហើយមានសិទ្ធិអំណាចធ្វើសកម្មភាពសែសិបពីរខែ ប្រទានដល់វាដែរ។
បន្ទាប់មក ទូតសួគ៌នោះក៏នាំខ្ញុំដែលលង់ក្នុងវិញ្ញាណទៅទីរហោស្ថាន ហើយខ្ញុំបានឃើញស្ត្រីម្នាក់អង្គុយលើសត្វតិរច្ឆានពណ៌ក្រហមឆ្អៅមួយ។ សត្វតិរច្ឆាននោះមានឈ្មោះជាពាក្យប្រមាថព្រះពេញខ្លួន វាមានក្បាលប្រាំពីរ និងស្នែងដប់។