ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
វិវរណៈ 11:11 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែក្រោយពីបីថ្ងៃកន្លះ មានខ្យល់ដង្ហើមនៃជីវិតចេញពីព្រះ ហើយចូលទៅក្នុងពួកគេ ពួកគេក៏ក្រោកឈរឡើងដោយជើងរបស់ខ្លួន នោះសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់ពួកអ្នកដែលឃើញពួកគេ។ Khmer Christian Bible ប៉ុន្ដែបីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិតចេញពីព្រះជាម្ចាស់ចូលមកក្នុងសាកសពអ្នកទាំងពីរ ហើយពួកគេក៏ក្រោកឈរឡើង រីឯអស់អ្នកដែលឃើញពួកគេក៏មានសេចក្ដីភ័យខ្លាចជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ក្រោយបីថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិតដែលមកពីព្រះ បានចូលក្នុងសាកសពអ្នកទាំងពីរ ហើយគេក៏ក្រោកឈរឡើង ឯពួកអ្នកដែលឃើញភ័យខ្លាចជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិត មួយចេញពីព្រះជាម្ចាស់ មកចូលក្នុងសាកសពអ្នកទាំងពីរ។ អ្នកទាំងពីរក៏ក្រោកឈរឡើង ធ្វើឲ្យអស់អ្នកដែលបានឃើញភ័យខ្លាចជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយ៣ថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិត ដែលមកពីព្រះក៏ចូលក្នុងខ្មោចទាំង២ រួចគេក្រោកឈរឡើង ហើយពួកអ្នកដែលឃើញក៏មានសេចក្ដីភ័យខ្លាចជាខ្លាំង អាល់គីតាប បីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិតមួយចេញពីអុលឡោះ មកចូលក្នុងសាកសពអ្នកទាំងពីរ។ អ្នកទាំងពីរក៏ក្រោកឈរឡើងធ្វើឲ្យអស់អ្នកដែលបានឃើញភ័យខ្លាចជាខ្លាំង។ |
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
សេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់ក្រុមជំនុំទាំងមូល និងដល់អស់អ្នកដែលឮអំពីហេតុការណ៍ទាំងនេះ។
នៅពេលឮពាក្យទាំងនេះ អាណានាសក៏ដួលដាច់ខ្យល់ទៅ ហើយសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់អស់អ្នកដែលឮអំពីហេតុការណ៍នេះ។
មិនត្រឹមតែប៉ុណ្ណោះទេ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គដែលលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ស្ថិតនៅក្នុងអ្នករាល់គ្នា ព្រះអង្គដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់នោះ ក៏នឹងផ្ដល់ជីវិតដល់រូបកាយរបស់អ្នករាល់គ្នាដែលរមែងតែងតែស្លាប់ តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គដែលស្ថិតនៅក្នុងអ្នករាល់គ្នាដែរ។
ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិត បានរំដោះអ្នកពីគោលការណ៍របស់បាប និងសេចក្ដីស្លាប់ តាមរយៈព្រះគ្រីស្ទយេស៊ូវហើយ។
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។
មនុស្សខ្លះពីចំណោមជនជាតិ ពូជសាសន៍ ភាសា និងប្រជាជាតិនានា នឹងសម្លឹងមើលសាកសពពួកគេ ក្នុងរយៈពេលបីថ្ងៃកន្លះ ហើយមិនព្រមឲ្យបញ្ចុះសពពួកគេនៅក្នុងរូងផ្នូរឡើយ។