ព្រះមានបន្ទូលទៀតថា៖ “នេះជាសញ្ញានៃសម្ពន្ធមេត្រីដែលយើងតាំងរវាងយើង និងអ្នករាល់គ្នា ព្រមទាំងសត្វមានជីវិតទាំងអស់ដែលនៅជាមួយអ្នករាល់គ្នា រហូតដល់គ្រប់ជំនាន់តរៀងទៅ
លោកុប្បត្តិ 9:13 - ព្រះគម្ពីរខ្មែរសាកល គឺយើងបានដាក់ឥន្ទធនូរបស់យើងលើពពក ហើយវានឹងបានជាសញ្ញានៃសម្ពន្ធមេត្រីរវាងយើង និងផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយើងដាក់ឥន្ទធនូរបស់យើងនៅក្នុងពពក ហើយឥន្ទធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលយើងបានតាំងជាមួយផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអញដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងផែនដី អាល់គីតាប គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសំគាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។ |
ព្រះមានបន្ទូលទៀតថា៖ “នេះជាសញ្ញានៃសម្ពន្ធមេត្រីដែលយើងតាំងរវាងយើង និងអ្នករាល់គ្នា ព្រមទាំងសត្វមានជីវិតទាំងអស់ដែលនៅជាមួយអ្នករាល់គ្នា រហូតដល់គ្រប់ជំនាន់តរៀងទៅ
បន្ទាប់មក ខ្ញុំបានឃើញទូតសួគ៌ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃ ទាំងដណ្ដប់ដោយពពក ហើយមានឥន្ទធនូនៅលើក្បាលរបស់គាត់។ មុខគាត់ដូចព្រះអាទិត្យ ជើងគាត់ដូចសសរភ្លើង
ព្រះអង្គដែលគង់នោះ មើលទៅស្រដៀងនឹងត្បូងចាសស្ពើរ និងត្បូងឡាំបៀ ហើយមានឥន្ទធនូនៅជុំវិញបល្ល័ង្កនោះ មើលទៅស្រដៀងនឹងត្បូងមរកត។