Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:13 - អាល់គីតាប

13 គឺ​យើង​ដាក់​ឥន្ទធនូ​របស់​យើង​នៅ​លើ​មេឃ ជា​សញ្ញា​សំគាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 គឺ​យើង​បាន​ដាក់​ឥន្ទធនូ​របស់យើង​លើ​ពពក ហើយ​វា​នឹង​បានជា​សញ្ញា​នៃ​សម្ពន្ធមេត្រី​រវាង​យើង និង​ផែនដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 គឺ​យើង​ដាក់​ឥន្ទ‌ធនូ​របស់​យើង​នៅ​ក្នុង​ពពក ហើយ​ឥន្ទ‌ធនូ​នេះ​នឹង​បាន​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​ជា‌មួយ​ផែន‌ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 គឺ​យើង​ដាក់​ឥន្ទធនូ​របស់​យើង​នៅ​លើ​មេឃ ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គឺ​អញ​ដាក់​ធ្នូ​របស់​អញ​នៅ​នា​ពពក នោះ​ហើយ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​តាំង​នឹង​ផែនដី

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:13
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​មាន​បន្ទូល​ទៀត​ថា៖ «នេះ​ជា​សញ្ញា​សំគាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ហើយ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​តរៀង​ទៅ


ពេល​ណា​យើង​ប្រមូល​ពពក​ឲ្យ​មូល​ផ្តុំ​គ្នា ពី​លើ​ផែនដី ឥន្ទធនូ​ក៏​នឹង​លេច​ចេញ​នៅ​លើ​មេឃ​ដែរ។


ពន្លឺ​ដ៏​ត្រចះ‌ត្រចង់​ព័ទ្ធ​ជុំ‌វិញ​នោះ ដូច​ឥន្ទធនូ នៅ​ថ្ងៃ​មាន​ភ្លៀង គឺ​ដូច​ជា​រស្មី​នៃ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា។ ពេល​ឃើញ​ភ្លាម ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ​អោន​មុខ​ដល់​ដី ហើយ​ខ្ញុំ​ឮ​សំឡេង​មួយ​ពោល​មក​កាន់​ខ្ញុំ។


ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​ខ្លាំង​ពូកែ​ម្នាក់​ទៀត​ចុះ​ពី​លើ​មេឃ​មក មាន​ពពក​ព័ទ្ធ​ជុំ‌វិញ​ខ្លួន មាន​ឆព្វណ្ណ‌រង្សី​នៅ​លើ​ក្បាល មុខ​លោក​ដូច​ព្រះ‌អាទិត្យ ហើយ​ជើង​គាត់​ដូច​សសរ​ភ្លើង។


ទ្រង់​នៅ​លើ​បល្ល័ង្ក មើល​ទៅ​ដូច​ជា​ត្បូង​មណី‌ជោតិរស និង​ត្បូង​ទទឹម ហើយ​មាន​ឆព្វណ្ណ‌រង្សី ភ្លឺ​ដូច​កែវ‌មរកត ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម