ព្រះប្រទានពរពួកវា ដោយមានបន្ទូលថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីកើនចំនួនឡើងនៅលើផែនដីដែរ”។
លោកុប្បត្តិ 8:17 - ព្រះគម្ពីរខ្មែរសាកល ចូរនាំអស់ទាំងសត្វមានជីវិតនៃគ្រប់ទាំងសាច់ដែលនៅជាមួយអ្នក ចេញមកជាមួយអ្នក ទាំងបក្សាបក្សី សត្វជើងបួន និងអស់ទាំងសត្វលូនវារដែលលូនវារលើដី ដើម្បីឲ្យវាបានពាសពេញលើផែនដី ព្រមទាំងបង្កើតកូន និងកើនចំនួនឡើងលើផែនដីផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនាំអស់ទាំងសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញមកផង គឺទាំងសត្វស្លាប សត្វជើងបួន និងគ្រប់ទាំងសត្វលូនវារ ដែលវារនៅលើផែនដី ដើម្បីឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង មានពាសពេញនៅលើផែនដី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនាំអស់ទាំងសត្វគ្រប់ពូជដែលនៅជាមួយនឹងឯងចេញមកផង ទោះទាំងសត្វស្លាប សត្វជើង៤ នឹងគ្រប់ទាំងសត្វដែលលូនវារនៅដីក្តី ដើម្បីឲ្យបានមកបង្កើតកូនចំរើនជាបរិបូរនៅពេញពាសលើផែនដី អាល់គីតាប ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។ |
ព្រះប្រទានពរពួកវា ដោយមានបន្ទូលថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីកើនចំនួនឡើងនៅលើផែនដីដែរ”។
ព្រះប្រទានពរពួកគេ ហើយព្រះមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយបង្ក្រាបវា ព្រមទាំងគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើកនៅលើផែនដី”។
“ចូរចេញពីទូកធំមក ទាំងអ្នក ប្រពន្ធរបស់អ្នក ពួកកូនប្រុសរបស់អ្នក និងប្រពន្ធរបស់ពួកកូនប្រុសអ្នកដែលនៅជាមួយអ្នកផង។
ដូច្នេះ ណូអេក៏ចេញមក ទាំងពួកកូនប្រុសរបស់គាត់ ប្រពន្ធរបស់គាត់ និងប្រពន្ធរបស់ពួកកូនប្រុសគាត់ដែលនៅជាមួយគាត់។
ព្រះបានប្រទានពរណូអេ និងពួកកូនប្រុសរបស់គាត់ ដោយមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី។
រីឯអ្នករាល់គ្នាវិញ ចូរបង្កើតកូន ហើយកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយកើនចំនួនឡើងលើផែនដីចុះ”។
ព្រះអង្គប្រទានពរពួកគេ នោះពួកគេក៏កើនចំនួនឡើងយ៉ាងច្រើន; ព្រះអង្គមិនធ្វើឲ្យសត្វស្រុករបស់ពួកគេថយចុះឡើយ។