ទឹកជំនន់មានលើផែនដីរយៈពេលសែសិបថ្ងៃ។ ទឹកបានកើនឡើង ហើយលើកទូកធំ ទូកធំក៏ឡើងផុតពីដី។
លោកុប្បត្តិ 7:18 - ព្រះគម្ពីរខ្មែរសាកល ទឹកជន់ឡើង ហើយកើនឡើងយ៉ាងខ្លាំងលើផែនដី ទូកធំក៏អណ្ដែតលើផ្ទៃទឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជំនន់នោះមានកម្លាំងក្រៃលែង ក៏កាន់តែចម្រើនឡើងលើសលុបនៅលើផែនដី ហើយទូកនោះបានអណ្តែតនៅលើផ្ទៃទឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកជន់កាន់តែខ្លាំងឡើងៗ កម្ពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្ដែតពីលើផ្ទៃទឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជំនន់នោះបានមានកំឡាំងក្រៃលែង ក៏កាន់តែចំរើនឡើងជាលើសលប់នៅលើផែនដី ហើយទូកនោះបានអណ្តែតនៅលើទឹក អាល់គីតាប ទឹកជន់កាន់តែខ្លាំងឡើងៗ កំពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្តែតពីលើផ្ទៃទឹក។ |
ទឹកជំនន់មានលើផែនដីរយៈពេលសែសិបថ្ងៃ។ ទឹកបានកើនឡើង ហើយលើកទូកធំ ទូកធំក៏ឡើងផុតពីដី។
ទឹកបានជន់ឡើងកាន់តែខ្លាំងឡើងៗនៅលើផែនដី ហើយគ្របលើអស់ទាំងភ្នំខ្ពស់នៅក្រោមមេឃទាំងមូល។
នៅទីនោះ មាននាវាទៅមក ក៏មានសត្វឡេវីអាថានដែលព្រះអង្គបានសូនឡើង ដើម្បីឲ្យលេងនៅទីនោះដែរ។
សូមកុំឲ្យទឹកជំនន់ជន់លិចទូលបង្គំ ក៏កុំឲ្យទីជម្រៅលេបទូលបង្គំដែរ ហើយកុំឲ្យរណ្ដៅបិទមាត់វាលើទូលបង្គំឡើយ។