រួចយ៉ូសែបឲ្យកូនចៅអ៊ីស្រាអែលស្បថ ដោយនិយាយថា៖ “ព្រះនឹងយាងមករកអ្នករាល់គ្នាជាប្រាកដ នោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីទីនេះ”។
ដូច្នេះ លោកយ៉ូសែបឲ្យកូនចៅអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះយាងមករកអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកឆ្អឹងរបស់ខ្ញុំចេញពីនេះទៅជាមួយកុំខាន»។
បន្ទាប់មក លោកយ៉ូសែបឲ្យកូនចៅលោកអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះជាម្ចាស់យាងមកជួយអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកធាតុរបស់ខ្ញុំពីទីនេះទៅជាមួយផង»។
យ៉ូសែបក៏ឲ្យពួកកូនចៅអ៊ីស្រាអែលស្បថ ដោយផ្តាំថា ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន នោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីនេះឡើងទៅជាមួយផង
បន្ទាប់មក យូសុះឲ្យកូនចៅអ៊ីស្រអែលស្បថថា៖ «នៅពេលអុលឡោះមកជួយអ្នករាល់គ្នា អ្នករាល់គ្នា ត្រូវយកឆ្អឹងរបស់ខ្ញុំពីទីនេះ ទៅជាមួយផង»។
‘ឪពុករបស់ខ្ញុំព្រះបាទបានឲ្យខ្ញុំព្រះបាទស្បថថា: “មើល៍! យើងជិតស្លាប់ហើយ។ ឯងត្រូវបញ្ចុះយើងក្នុងផ្នូរដែលយើងបានដាប់លុងសម្រាប់ខ្លួនឯងនៅដែនដីកាណាន”។ ដូច្នេះឥឡូវនេះ សូមឲ្យខ្ញុំព្រះបាទឡើងទៅបញ្ចុះឪពុករបស់ខ្ញុំព្រះបាទផង រួចខ្ញុំព្រះបាទនឹងត្រឡប់មកវិញ’”។
ពួកគេបានយកសពអ្នកទាំងនោះមកស៊ីគែមវិញ ហើយបញ្ចុះក្នុងរូងផ្នូរដែលអ័ប្រាហាំបានទិញពីកូនចៅរបស់ហេម័រ នៅស៊ីគែម ដោយប្រាក់មួយចំនួន។
ដោយសារតែជំនឿ យ៉ូសែបបានលើកឡើងអំពីការគេចចេញរបស់កូនចៅអ៊ីស្រាអែល កាលលោកជិតស្លាប់ ក៏បង្គាប់ពួកគេអំពីឆ្អឹងរបស់លោក។