ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 48:12 - ព្រះគម្ពីរខ្មែរសាកល

រួច​យ៉ូសែប​យក​ពួកគេ​ចេញ​ពី​ភ្លៅ​របស់អ៊ីស្រាអែល ហើយ​ក្រាបមុខដល់ដី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​យ៉ូសែប​នាំ​កូន​ទាំង​ពីរ​ចេញ​ពីលើ​ភ្លៅ​ឪពុក រួច​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​បាន​យក​កូនៗ​ចេញ​ពី​ភ្លៅ​ឪពុក រួច​លោក​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យ៉ូសែប​នាំ​កូន​ទាំង​២ ថយ​ចេញ​ពី​ក្បាល​ជង្គង់​ឪពុក​មក រួច​ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី

សូមមើលជំពូក

អាល់គីតាប

យូសុះ​បាន​យក​កូនៗ ចេញ​ពី​ភ្លៅ​ឪពុក រួច​គាត់​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

សូមមើលជំពូក



លោកុ‌ប្បត្តិ 48:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ងើបភ្នែកឡើង​ក៏​ឃើញ នោះ​មើល៍! មាន​បុរស​បី​នាក់​ឈរ​នៅចំពោះមុខ​គាត់​! នៅពេល​ឃើញ​ដូច្នោះ គាត់​ក៏​រត់​ពី​មាត់ទ្វារ​រោង​ទៅ​ជួប​ពួកគេ ហើយ​ក្រាបមុខដល់ដី


រីឯ​ទូតសួគ៌​ទាំង​ពីរ​នោះ​មកដល់​សូដុម​នៅ​ពេលល្ងាច ពេលនោះ​ឡុត​កំពុង​អង្គុយ​នៅ​ខ្លោងទ្វារក្រុង​សូដុម​។ នៅពេល​ឡុត​ឃើញ​ពួកគេ គាត់​ក៏​ក្រោកឡើង​ទៅ​ទទួល​ពួកគេ ហើយ​ក្រាបមុខដល់ដី


អ័ប្រាហាំ​ក៏​ក្រោកឡើង ហើយ​ក្រាបចុះ​នៅចំពោះ​កូនចៅ​ហេត​ជា​អ្នកស្រុក​នោះ


រីឯ​ខ្លួនគាត់​ដើរទៅ​ខាងមុខ​ពួកគេ ហើយ​ក្រាបមុខដល់ដី​ប្រាំពីរ​ដង រហូតដល់​គាត់​បាន​ចូលទៅជិត​បងប្រុស​របស់ខ្លួន​។


នៅគ្រានោះ យ៉ូសែប​ជា​មេគ្រប់គ្រង​លើ​ស្រុក​នោះ គាត់​ជា​អ្នកដែល​លក់ស្រូវ​ឲ្យ​ប្រជារាស្ត្រ​ទាំងអស់​នៅ​ដែនដី​នោះ ដូច្នេះ​ពួក​បងប្រុស​របស់​យ៉ូសែប​ក៏​មក​ដល់ ហើយ​ក្រាបមុខដល់ដី​នៅចំពោះ​គាត់​។


អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “យើង​មិនដែល​នឹកស្មានថា​នឹង​បាន​ឃើញ​មុខ​ឯង​ទៀត​ឡើយ ប៉ុន្តែ​មើល៍! ព្រះ​បាន​ឲ្យ​យើង​ឃើញ​ទាំង​កូនចៅ​របស់ឯង​ទៀតផង​!”។


បន្ទាប់មក យ៉ូសែប​យក​ពួកគេ​ទាំង​ពីរ​ចូលទៅជិត​អ៊ីស្រាអែល គឺ​អេប្រាអិម​ដែល​នៅ​ខាងស្ដាំ​គាត់ ឲ្យ​ទៅ​ខាងឆ្វេង​អ៊ីស្រាអែល ហើយ​ម៉ាណាសេ​ដែល​នៅ​ខាងឆ្វេង​គាត់ ឲ្យ​ទៅ​ខាងស្ដាំ​អ៊ីស្រាអែល​។


កូន​ៗ​របស់នាង​ក្រោកឡើង ហើយ​ហៅ​នាង​ថាមានពរ ប្ដី​នាង​ក៏​សរសើរ​នាង​ថា​៖


ក្មេង​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ឪពុកម្ដាយ​របស់ខ្លួន​ក្នុង​ព្រះអម្ចាស់ ដ្បិត​ការធ្វើ​ដូច្នេះ​ជា​ការ​ត្រឹមត្រូវ​។