ឪពុកក៏ស្គាល់អាវវែងនោះ ហើយនិយាយថា៖ “អាវវែងរបស់កូនប្រុសយើងមែន។ សត្វសាហាវបានស៊ីវាហើយ! យ៉ូសែបប្រាកដជាត្រូវបានហែកស៊ីហើយ!”។
លោកុប្បត្តិ 48:11 - ព្រះគម្ពីរខ្មែរសាកល អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “យើងមិនដែលនឹកស្មានថានឹងបានឃើញមុខឯងទៀតឡើយ ប៉ុន្តែមើល៍! ព្រះបានឲ្យយើងឃើញទាំងកូនចៅរបស់ឯងទៀតផង!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ពុកមិននឹកស្មានថាបានឃើញមុខកូនទេ តែមើល៍ ព្រះបានឲ្យពុកឃើញទាំងពូជពង្សរបស់កូនទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថានឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់និយាយទៅយ៉ូសែបថា អញស្មានថា លែងឃើញមុខឯងហើយ តែមើល ព្រះបានឲ្យអញឃើញទាំងពូជឯងផង អាល់គីតាប អ៊ីស្រអែលនិយាយថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថា នឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែ ឥឡូវនេះ អុលឡោះបានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។ |
ឪពុកក៏ស្គាល់អាវវែងនោះ ហើយនិយាយថា៖ “អាវវែងរបស់កូនប្រុសយើងមែន។ សត្វសាហាវបានស៊ីវាហើយ! យ៉ូសែបប្រាកដជាត្រូវបានហែកស៊ីហើយ!”។
កូនប្រុសកូនស្រីទាំងអស់ក៏ក្រោកឡើងសម្រាលទុក្ខគាត់ ប៉ុន្តែគាត់មិនព្រមទទួលការសម្រាលទុក្ខឡើយ ដោយនិយាយថា៖ “យើងនឹងចុះទៅស្ថានមនុស្សស្លាប់ ទៅឯកូនប្រុសរបស់យើងទាំងកាន់ទុក្ខ”។ គឺយ៉ាងនេះឯងដែលឪពុករបស់គាត់យំស្រណោះគាត់។
យ៉ាកុបឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “ពួកឯងបានធ្វើឲ្យយើងបាត់បង់កូន——មិនមានយ៉ូសែបទៀតទេ ហើយក៏មិនមានស៊ីម្មានទៀតដែរ ហើយឥឡូវនេះ ពួកឯងចង់យកបេនយ៉ាមីនទៀត។ ការទាំងអស់នេះបានកើតឡើងទាស់នឹងយើងហើយ!”។
ពួកគេប្រាប់គាត់ថា៖ “យ៉ូសែបនៅរស់នៅឡើយ ហើយជាមេគ្រប់គ្រងលើដែនដីអេហ្ស៊ីបទាំងមូល”។ ចិត្តរបស់គាត់ក៏ស្រឡាំងកាំង ពីព្រោះគាត់មិនជឿពួកគេទេ។
ភ្នែករបស់អ៊ីស្រាអែលស្រវាំងដោយសារតែអាយុច្រើន គាត់មើលមិនឃើញទេ។ ដូច្នេះ យ៉ូសែបនាំកូនទាំងនោះមកជិតគាត់ ហើយគាត់ក៏ថើបពួកគេ រួចឱបពួកគេ។
សូមឲ្យអ្នកបានឃើញកូនរបស់កូនៗអ្នក! សូមឲ្យមានសេចក្ដីសុខសាន្តនៅលើអ៊ីស្រាអែល!៕
ចំពោះព្រះដែលអាចធ្វើយ៉ាងលើសលប់ហួសពីអ្វីៗទាំងអស់ដែលយើងទូលសុំ ឬគិតស្មានក្ដី ដោយព្រះចេស្ដាដែលចេញឥទ្ធិពលនៅក្នុងយើង——