ស្បៀងអាហារនោះ នឹងត្រូវបម្រុងទុកដើម្បីទឹកដីនេះ សម្រាប់ប្រាំពីរឆ្នាំនៃទុរ្ភិក្សដែលនឹងមកដល់ដែនដីអេហ្ស៊ីប ដើម្បីកុំឲ្យទឹកដីនេះវិនាសដោយសារតែទុរ្ភិក្សឡើយ”។
លោកុប្បត្តិ 47:15 - ព្រះគម្ពីរខ្មែរសាកល នៅពេលប្រាក់ក្នុងដែនដីអេហ្ស៊ីប និងដែនដីកាណានអស់ហើយ ជនជាតិអេហ្ស៊ីបទាំងអស់ក៏មកឯយ៉ូសែប និយាយថា៖ “សូមឲ្យស្បៀងអាហារដល់យើងខ្ញុំផង! តើយើងខ្ញុំត្រូវស្លាប់នៅចំពោះលោក ដោយសារអស់ប្រាក់ឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលស្រុកអេស៊ីព្ទ និងស្រុកកាណានអស់ប្រាក់ទិញហើយ សាសន៍អេស៊ីព្ទទាំងអស់ក៏នាំគ្នាមកជួបលោកយ៉ូសែប ហើយពោលថា៖ «សូមផ្ដល់ស្បៀងអាហារឲ្យយើងខ្ញុំផង! តើត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោកឬ? ដ្បិតយើងខ្ញុំគ្មានប្រាក់ទៀតទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្រុកអេស៊ីប និងស្រុកកាណានអស់ប្រាក់ទិញស្រូវហើយ ប្រជាជនអេស៊ីបទាំងអស់នាំគ្នាមកជួបលោកយ៉ូសែប ពោលថា៖ «សូមផ្ដល់ស្បៀងអាហារឲ្យយើងខ្ញុំផង! មិនត្រូវឲ្យយើងស្លាប់នៅមុខលោក ព្រោះតែគ្មានប្រាក់នោះឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលប្រាក់ស្រុកអេស៊ីព្ទ នឹងស្រុកកាណានបានអស់ហើយនោះពួកសាសន៍អេស៊ីព្ទទាំងអស់ ក៏មកឯយ៉ូសែបអង្វរថា សូមចែកស្បៀងអាហារដល់យើងខ្ញុំផង ដ្បិតត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោក ដោយព្រោះតែខ្វះប្រាក់ឬអី អាល់គីតាប ពេលស្រុកអេស៊ីប និងស្រុកកាណានអស់ប្រាក់ទិញស្រូវហើយ ប្រជាជនអេស៊ីបទាំងអស់នាំគ្នាមកជួបយូសុះ ពោលថា៖ «សូមផ្តល់ស្បៀងអាហារឲ្យយើងខ្ញុំផង! មិនត្រូវឲ្យយើងស្លាប់នៅមុខអ្នក ព្រោះតែគ្មានប្រាក់នោះឡើយ!»។ |
ស្បៀងអាហារនោះ នឹងត្រូវបម្រុងទុកដើម្បីទឹកដីនេះ សម្រាប់ប្រាំពីរឆ្នាំនៃទុរ្ភិក្សដែលនឹងមកដល់ដែនដីអេហ្ស៊ីប ដើម្បីកុំឲ្យទឹកដីនេះវិនាសដោយសារតែទុរ្ភិក្សឡើយ”។
យ៉ូសែបនិយាយថា៖ “បើសិនអស់ប្រាក់ ចូរនាំហ្វូងសត្វរបស់អ្នករាល់គ្នាមក នោះយើងនឹងឲ្យអ្នករាល់គ្នាជាថ្នូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នា”។
ដល់ពេលច្រូតកាត់ អ្នករាល់គ្នាត្រូវថ្វាយមួយភាគប្រាំដល់ផារ៉ោន ហើយបួនភាគប្រាំនឹងទៅជារបស់អ្នករាល់គ្នាទុកជាគ្រាប់ពូជសម្រាប់ស្រែចម្ការ ព្រមទាំងទុកជាស្បៀងអាហារសម្រាប់អ្នករាល់គ្នា សម្រាប់អ្នកផ្ទះរបស់អ្នករាល់គ្នា និងសម្រាប់កូនក្មេងរបស់អ្នករាល់គ្នាហូប”។
ចូរជឿទុកចិត្តលើព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ ចូររស់នៅក្នុងស្រុក ហើយហូបសេចក្ដីស្មោះត្រង់ជាអាហារចុះ។
គឺអ្នកនោះហើយ បានស្នាក់នៅកន្លែងខ្ពស់។ ទីពឹងជ្រករបស់អ្នកនោះជាបន្ទាយនៃថ្មដា អាហាររបស់អ្នកនោះនឹងត្រូវបានប្រទានមក ទឹករបស់អ្នកនោះនឹងមាននៅជានិច្ច។