នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “លើកនេះ ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ា”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា យូដា។ បន្ទាប់មក នាងក៏លែងមានកូនទៀត៕
លោកុប្បត្តិ 46:12 - ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់យូដា មានអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស ប៉ុន្តែអ៊ើរ និងអូណាន់បានស្លាប់នៅដែនដីកាណាន រីឯពួកកូនប្រុសរបស់ពេរេស មានហេស្រុន និងហាមុល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសរបស់លោកយូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អ៊ើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស នឹងសេរ៉ាស តែអ៊ើរនឹងអូណាន់បានស្លាប់នៅស្រុកកាណានទៅ ឯកូនរបស់ពេរេស គឺហេស្រុន នឹងហាមុល អាល់គីតាប កូនប្រុសរបស់យូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។ |
នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “លើកនេះ ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ា”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា យូដា។ បន្ទាប់មក នាងក៏លែងមានកូនទៀត៕
អ្វីដែលគាត់បានធ្វើនោះ ជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ដូច្នេះព្រះអង្គក៏សម្លាប់គាត់ដែរ។
នាងមានផ្ទៃពោះម្ដងទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏ដាក់ឈ្មោះកូននោះថា អូណាន់។
នាងបង្កើតបានកូនប្រុសម្ដងទៀត ហើយដាក់ឈ្មោះកូននោះថា សេឡា។ កាលនាងបង្កើតកូននោះ យូដានៅកេស៊ីប។
ប៉ុន្តែអ៊ើរកូនច្បងរបស់យូដា ជាមនុស្សអាក្រក់ក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ដូច្នេះព្រះយេហូវ៉ាក៏សម្លាប់គាត់។
ផ្ទុយទៅវិញ ព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដា គឺភ្នំស៊ីយ៉ូនដែលព្រះអង្គទ្រង់ស្រឡាញ់។
ពោលគឺ ជាការជាក់ច្បាស់ដែលព្រះអម្ចាស់របស់យើងបានលេចឡើងពីកុលសម្ព័ន្ធយូដា ជាកុលសម្ព័ន្ធដែលម៉ូសេមិនបាននិយាយអ្វីទាក់ទងនឹងបូជាចារ្យឡើយ។
ប៉ុន្តែមានម្នាក់ក្នុងពួកចាស់ទុំ និយាយនឹងខ្ញុំថា៖ “កុំយំឡើយ! មើល៍! រាជសិង្ហពីកុលសម្ព័ន្ធយូដា ជាឫសរបស់ដាវីឌ មានជ័យជម្នះហើយ។ ព្រះអង្គអាចបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញបាន”។