Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:5 - ព្រះគម្ពីរខ្មែរសាកល

5 នាង​បង្កើត​បាន​កូនប្រុស​ម្ដងទៀត ហើយ​ដាក់ឈ្មោះ​កូននោះ​ថា សេឡា​។ កាល​នាង​បង្កើត​កូននោះ យូដា​នៅ​កេស៊ីប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត ហើយ​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "សេឡា"។ កាល​នាង​សម្រាល​កូន​នោះ នាង រស់​នៅ​ភូមិ​កេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នាង​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “សេឡា”។ ពេល​នាង​សម្រាល​កូន​នោះ លោក​យូដា​រស់​នៅ​ភូមិ​កេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​នាង​បង្កើត​បាន​កូន​ប្រុស​១​ទៀត ក៏​ឲ្យ​ឈ្មោះ​ថា សេឡា កាល​នាង​សំរាល​កូន​នោះ យូដា​នៅ​ត្រង់​កេស៊ីប

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នាង​មាន​ផ្ទៃ​ពោះ​ម្តង​ទៀត ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “សេឡា”។ ពេល​នាង​សំរាល​កូន​នោះ យូដា​រស់​នៅ​ភូមិ​កេស៊ីប។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ យូដា​និយាយ​នឹង​តាម៉ារ​កូនប្រសាស្រី​របស់គាត់​ថា​៖ “ចូរ​រស់នៅ​ជា​មេម៉ាយ​ក្នុង​ផ្ទះ​របស់​ឪពុក​នាង រហូតដល់​សេឡា​កូនប្រុស​របស់យើង​ធំឡើង​ចុះ” ដ្បិត​គាត់​គិតថា​៖ “ក្រែងលោ​វា​ស្លាប់​ដូច​ពួក​បងប្រុស​របស់វា​ដែរ”។ ដូច្នេះ តាម៉ារ​ក៏​ទៅ​រស់នៅ​ផ្ទះ​របស់​ឪពុក​នាង​វិញ​។


យូដា​បាន​ពិនិត្យមើល ក៏​និយាយថា​៖ “នាង​សុចរិត​ជាង​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិន​បាន​ឲ្យ​សេឡា​កូនប្រុស​របស់ខ្ញុំ​ទៅ​នាង​ទេ”។ ដូច្នេះ គាត់​មិន​បាន​រួមដំណេក​ជាមួយ​នាង​ទៀត​ឡើយ​។


យូដា​យក​ប្រពន្ធ​ឲ្យ​អ៊ើរ​កូនច្បង​របស់គាត់ នាង​ឈ្មោះ​តាម៉ារ​។


ពួក​កូនប្រុស​របស់​យូដា មាន​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស ប៉ុន្តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ដែនដី​កាណាន រីឯ​ពួក​កូនប្រុស​របស់​ពេរេស មាន​ហេស្រុន និង​ហាមុល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម