អ៊ីសាកហៅយ៉ាកុបមកឲ្យពរ រួចបង្គាប់គាត់ថា៖ “កុំយកប្រពន្ធពីពួកកូនស្រីកាណានឡើយ។
លោកុប្បត្តិ 46:10 - ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់ស៊ីម្មាន មានយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូលដែលជាកូនរបស់ស្ត្រីជនជាតិកាណាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីសាសន៍កាណានម្នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសរបស់លោកស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ នឹងសូលជាកូនរបស់ស្រីសាសន៍កាណានម្នាក់ អាល់គីតាប កូនប្រុសរបស់ស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ |
អ៊ីសាកហៅយ៉ាកុបមកឲ្យពរ រួចបង្គាប់គាត់ថា៖ “កុំយកប្រពន្ធពីពួកកូនស្រីកាណានឡើយ។
នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “ដោយសារព្រះយេហូវ៉ាបានឮថាខ្ញុំត្រូវបានស្អប់ បានជាព្រះអង្គប្រទានកូននេះឲ្យខ្ញុំទៀត”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា ស៊ីម្មាន។
លុះដល់ថ្ងៃទីបី ពេលពួកគេកំពុងឈឺ កូនប្រុសពីរនាក់របស់យ៉ាកុប គឺស៊ីម្មាន និងលេវី ជាបងប្រុសរបស់ឌីណា ក៏យកដាវរៀងៗខ្លួន ហើយចូលទៅក្នុងទីក្រុងដែលនៅសុខសាន្ត រួចសម្លាប់មនុស្សប្រុសទាំងអស់។
ពេលនោះ យ៉ាកុបប្រាប់ស៊ីម្មាន និងលេវីថា៖ “ពួកឯងបាននាំទុក្ខមកលើយើង ដោយសម្អុយឈ្មោះយើងចំពោះអ្នកដែលរស់នៅស្រុកនេះ គឺជនជាតិកាណាន និងជនជាតិពេរិស៊ីត។ យើងមានគ្នាតិចផង បើសិនពួកគេប្រមូលគ្នាទាស់នឹងយើង ហើយវាយយើង នោះយើង និងអ្នកផ្ទះរបស់យើងនឹងត្រូវគេបំផ្លាញ”។