ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 45:16 - ព្រះគម្ពីរខ្មែរសាកល

កាល​ដំណឹង​នេះ​បាន​ឮ​ដល់​ដំណាក់​របស់​ផារ៉ោន​ថា​៖ “បងប្អូន​របស់​យ៉ូសែប​មក​ដល់” នោះ​វា​ជាការល្អ​ក្នុង​ព្រះនេត្រ​របស់​ផារ៉ោន និង​ក្នុង​ភ្នែក​របស់​ពួក​រាជបម្រើ​ទ្រង់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ដំណាក់​របស់​ផារ៉ោន​ថា បង‌ប្អូន​របស់​លោក​យ៉ូសែប​បាន​មក​ដល់ នោះ​ទាំង​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច​សប្បាយ​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដំណឹង​នេះ​បាន​លេច​ឮ​ទៅ​ដល់​វាំង​របស់​ព្រះចៅ​ផារ៉ោន​ថា បងប្អូន​របស់​លោក​យ៉ូសែប​មក​ដល់​ហើយ ធ្វើ​ឲ្យ​ទាំង​ស្ដេច ទាំង​ក្រុម​មន្ត្រី​សប្បាយ​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ក្នុង​ដំណាក់​ផារ៉ោន​ថា បង​ប្អូន​យ៉ូសែប​បាន​មក​ដល់​ហើយ សេចក្ដី​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ដំណឹង​នេះ បាន​លេច​ឮ​ទៅ​ដល់​វាំង​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ថា បង‌ប្អូន​របស់​យូសុះ​មក​ដល់​ហើយ ធ្វើ​ឲ្យ​ទាំង​ស្តេច ទាំង​ក្រុម​មន្ត្រី​សប្បាយ​ចិត្ត។

សូមមើលជំពូក



លោកុ‌ប្បត្តិ 45:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​និយាយ​នឹង​សារ៉ាយ​ថា​៖ “មើល៍! បាវបម្រើស្រី​របស់អូន​នៅក្នុង​កណ្ដាប់ដៃ​របស់អូន​ហើយ ចូរ​ប្រព្រឹត្ត​ដល់​នាង​តាមដែល​ល្អ​ក្នុង​ភ្នែក​របស់អូន​ចុះ”។ ដូច្នេះ សារ៉ាយ​បាន​ធ្វើបាប​ហាការ ហើយ​នាង​ក៏​រត់គេច​ពីមុខ​សារ៉ាយ​។


អ័ប៊ីម្ម៉ាឡិច​មានរាជឱង្ការថា​៖ “មើល៍! ដែនដី​របស់យើង​នៅមុខ​អ្នក​ហើយ​។ ចូរ​រស់នៅ​តាមតែ​ល្អ​ក្នុង​ភ្នែក​របស់អ្នក​ចុះ”។


ពាក្យ​របស់ពួកគេ​ក៏​ល្អ​ក្នុង​ភ្នែក​របស់​ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់​ហេម័រ​។


“ដូច្នេះ សូមឲ្យ​ផារ៉ោន​ជ្រើសរើស​មនុស្ស​ដែល​មានការយល់ច្បាស់ និង​មានប្រាជ្ញា ហើយ​តាំង​អ្នកនោះ​លើ​ដែនដី​អេហ្ស៊ីប​ចុះ​។


ពាក្យ​នេះ​ល្អ​ក្នុង​ព្រះនេត្រ​របស់​ផារ៉ោន និង​ក្នុង​ភ្នែក​របស់​រាជបម្រើ​ទាំងអស់​របស់ទ្រង់​។


គាត់​ក៏​ថើប​បងប្រុស​ទាំងអស់​របស់គាត់ ហើយ​យំ​ឱប​ពួកគេ​។ បន្ទាប់មក បងប្អូន​របស់គាត់​និយាយ​ជាមួយ​គាត់​។


ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “ចូរ​ប្រាប់​បងប្អូន​របស់អ្នក​ថា​: ‘ចូរ​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ គឺ​ចូរ​ដាក់អីវ៉ាន់​លើ​សត្វ​របស់អ្នករាល់គ្នា ហើយ​ត្រឡប់​ទៅ​ដែនដី​កាណាន​វិញ


ពាក្យ​នេះ​បាន​បំពេញចិត្ត​អង្គប្រជុំ​ទាំងមូល ដូច្នេះ​ពួកគេ​ក៏​ជ្រើសរើស​ស្ទេផាន ជា​បុរស​ដែល​ពេញ​ដោយ​ជំនឿ​និង​ព្រះវិញ្ញាណដ៏វិសុទ្ធ ភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណា និង​នីកូឡាស​អ្នកចូលសាសនាយូដា​ពី​អាន់ទីយ៉ូក​។


នៅ​លើក​ទីពីរ យ៉ូសែប​បាន​ប្រាប់ឲ្យ​បងប្អូន​របស់​លោក​ស្គាល់​លោក ដូច្នេះ​ក្រុមគ្រួសារ​របស់​យ៉ូសែប​ក៏​ត្រូវ​ផារ៉ោន​ស្គាល់ច្បាស់​។