លោកុប្បត្តិ 45:12 - ព្រះគម្ពីរខ្មែរសាកល មើល៍! ភ្នែករបស់ពួកបង និងភ្នែករបស់ប្អូនប្រុសខ្ញុំ គឺបេនយ៉ាមីន បានឃើញថា ខ្ញុំបាននិយាយផ្ទាល់មាត់នឹងពួកបងហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ បងៗបានឃើញនឹងភ្នែកហើយ ឯបេនយ៉ាមីនជាប្អូនខ្ញុំក៏ឃើញនឹងភ្នែកដែរថា នេះជាមាត់របស់ខ្ញុំផ្ទាល់ដែលនិយាយជាមួយបងៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងៗបានឃើញប្អូនផ្ទាល់នឹងភ្នែក ប្អូនបេនយ៉ាមីនក៏បានឃើញផ្ទាល់នឹងភ្នែកដែរថា គឺពិតជាខ្ញុំហ្នឹងហើយ ដែលកំពុងតែនិយាយជាមួយបងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើលភ្នែកបងរាល់គ្នា នឹងភ្នែកបេនយ៉ាមីន ជាប្អូនខ្ញុំក៏ឃើញជាក់ថា គឺជាមាត់របស់ខ្លួនខ្ញុំនេះហើយដែលនិយាយនឹងអ្នករាល់គ្នា អាល់គីតាប បងៗបានឃើញប្អូនផ្ទាល់នឹងភ្នែក ប្អូនពុនយ៉ាម៉ីនក៏បានឃើញផ្ទាល់នឹងភ្នែកដែរថា គឺពិតជាខ្ញុំហ្នឹងហើយ ដែលកំពុងតែនិយាយជាមួយបងៗ។ |
ខ្ញុំនឹងផ្គត់ផ្គង់លោកឪពុកនៅទីនោះ ក្រែងលោលោកឪពុក អ្នកផ្ទះរបស់លោកឪពុក និងអ្វីៗទាំងអស់ដែលលោកឪពុកមាន ជួបការខ្វះខាត ដ្បិតនៅមានទុរ្ភិក្សប្រាំឆ្នាំទៀត”’។
សូមប្រាប់ឪពុកអំពីអស់ទាំងភាពរុងរឿងរបស់ខ្ញុំនៅអេហ្ស៊ីប និងអ្វីៗទាំងអស់ដែលពួកបងបានឃើញ ហើយប្រញាប់នាំឪពុកចុះមកទីនេះផង”។
ចូរមើលដៃ និងជើងរបស់ខ្ញុំចុះ ថាគឺខ្ញុំមែន។ ចូរពាល់ខ្ញុំមើល៍! ដ្បិតខ្មោចគ្មានសាច់ និងឆ្អឹងដូចដែលអ្នករាល់គ្នាឃើញខ្ញុំមាននេះទេ”។
បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងថូម៉ាសថា៖“ចូរយកម្រាមដៃរបស់អ្នកមកទីនេះ ហើយមើលដៃរបស់ខ្ញុំចុះ; ចូរយកដៃរបស់អ្នកមកដាក់ក្នុងចំហៀងខ្លួនរបស់ខ្ញុំចុះ។ កុំឥតជំនឿឡើយ ប៉ុន្តែចូរជឿវិញ”។