Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឥឡូវ​នេះ បងៗ​បាន​ឃើញ​នឹង​ភ្នែក​ហើយ ឯ​បេនយ៉ាមីន​ជា​ប្អូន​ខ្ញុំ​ក៏​ឃើញ​នឹង​ភ្នែក​ដែរ​ថា នេះ​ជា​មាត់​របស់​ខ្ញុំ​ផ្ទាល់​ដែល​និយាយ​ជា‌មួយ​បងៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 មើល៍! ភ្នែក​របស់ពួកបង និង​ភ្នែក​របស់​ប្អូនប្រុស​ខ្ញុំ គឺ​បេនយ៉ាមីន បាន​ឃើញ​ថា ខ្ញុំ​បាន​និយាយ​ផ្ទាល់មាត់​នឹង​ពួកបង​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បងៗ​បាន​ឃើញ​ប្អូន​ផ្ទាល់​នឹង​ភ្នែក ប្អូន​បេន‌យ៉ាមីន​ក៏​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ដែរ​ថា គឺ​ពិត​ជា​ខ្ញុំ​ហ្នឹង​ហើយ ដែល​កំពុង​តែ​និយាយ​ជា​មួយ​បងៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មើល​ភ្នែក​បង​រាល់​គ្នា នឹង​ភ្នែក​បេន‌យ៉ាមីន ជា​ប្អូន​ខ្ញុំ​ក៏​ឃើញ​ជាក់​ថា គឺ​ជា​មាត់​របស់​ខ្លួន​ខ្ញុំ​នេះ​ហើយ​ដែល​និយាយ​នឹង​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

12 បងៗ​បាន​ឃើញ​ប្អូន​ផ្ទាល់​នឹង​ភ្នែក ប្អូន​ពុន‌យ៉ាម៉ីន​ក៏​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ដែរ​ថា គឺ​ពិត​ជា​ខ្ញុំ​ហ្នឹង​ហើយ ដែល​កំពុង​តែ​និយាយ​ជា​មួយ​បងៗ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:12
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​មិន​ដឹង​ថា លោក​យ៉ូសែប​ស្តាប់​បាន​ទេ ព្រោះ​មាន​អ្នក​បក​ប្រែ​ជូន។


នៅ​ស្រុក​នោះ កូន​នឹង​ផ្គត់​ផ្គង់​លោក​ឪពុក ក្រែង​លោក​ឪពុក​ជួប​ការ​ខ្វះខាត គឺ​ទាំង​លោក​ឪពុក និង​ក្រុម​គ្រួសារ​លោក​ឪពុក ព្រម​ទាំង​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទាំង​អស់​ដែរ ដ្បិត​នៅ​មាន​អំណត់​ប្រាំ​ឆ្នាំ​ទៀត"។


សូម​បងៗ​ជម្រាប​ឪពុក​ខ្ញុំ ពី​គ្រប់​សេចក្ដី‌រុងរឿង​របស់​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​នេះ និង​ពី​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​បងៗ​បាន​ឃើញ។ ចូរ​ប្រញាប់​ទៅ​នាំ​លោក​ឪពុក​របស់​ខ្ញុំ ចុះ​មក​ទី​នេះ​កុំ​បង្អង់​ឡើយ»។


ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន។ ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ»។


បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ថូម៉ាស​ថា៖ «ចូរ​លូក​ម្រាម​ដៃ​អ្នក ស្ទាប​មើល​ដៃ​ខ្ញុំ​នេះ ហើយ​លូក​ដៃ​មក​ត្រង់​ឆ្អឹង​ជំនីរ​ខ្ញុំ កុំ​មាន​ចិត្ត​រឹងរូស​មិន​ព្រម​ជឿ​ដូច្នេះ ចូរ​ជឿ​ទៅ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម