ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 44:33 - ព្រះគម្ពីរខ្មែរសាកល

ឥឡូវនេះ សូមឲ្យ​បាវបម្រើ​របស់លោក​នៅ​ជា​ទាសករ​របស់​លោកម្ចាស់​នៃខ្ញុំ ជំនួស​ក្មេងប្រុស​នេះ​វិញ ហើយ​ឲ្យ​ក្មេងប្រុស​នេះ​ឡើងទៅ​ជាមួយ​ពួក​បងប្រុស​របស់វា​វិញ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ប្របាទ​នៅ​បម្រើ​លោក​ម្ចាស់​ជំនួស​ក្មេង​នេះ​ចុះ ដើម្បី​ឲ្យ​វា​ឡើង​ទៅ​វិញ​ជា‌មួយ​ពួក​បងៗ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់​នៅ​ទី​នេះ ជំនួស​ប្អូន។ សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​វា​វិល​ទៅ​វិញ​ជា​មួយ​បងៗ ដោយ​អនុ‌គ្រោះ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​សូម​ឲ្យ​ខ្ញុំ​ប្របាទ​នៅ​បំរើ​លោក​ម្ចាស់​ជំនួស​កូន​កំឡោះ​នេះ​ចុះ ដើម្បី​ឲ្យ​ឡើង​ទៅ​វិញ​ជា​មួយ​នឹង​ពួក​បងៗ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ សូម​ចៅ‌ហ្វាយ​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ទាសករ​របស់​ចៅ‌ហ្វាយ​នៅ​ទី​នេះ​ជំនួស​ប្អូន។ សូម​ចៅ‌ហ្វាយ​អនុញ្ញាត​ឲ្យ​វា​វិល​ទៅ​វិញ​ជា​មួយ​បងៗ ដោយ​អនុ‌គ្រោះ​ផង។

សូមមើលជំពូក



លោកុ‌ប្បត្តិ 44:33
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​និយាយថា​៖ “បើដូច្នេះ ចូរឲ្យបាន​ដូច​ពាក្យ​របស់អ្នករាល់គ្នា​ចុះ​! បើ​ឃើញមាន​នៅនឹង​អ្នកណា អ្នកនោះ​នឹង​ទៅជា​ទាសករ​របស់​ខ្ញុំ រីឯ​អ្នកឯទៀត​គ្មានទោស​ទេ”។


ដ្បិត​បាវបម្រើ​របស់លោក​បាន​ធានា​សុវត្ថិភាព​របស់​ក្មេងប្រុស​នេះ​ឲ្យ​ឪពុក​របស់ខ្ញុំ​ថា​: ‘បើសិន​ខ្ញុំ​មិន​នាំ​វា​មក​ជូន​លោកឪពុក​វិញ​ទេ នោះ​ខ្ញុំ​នឹង​មានបាប​ចំពោះ​លោកឪពុក​អស់មួយជីវិត’។


ដូច្នេះ តើ​ខ្ញុំ​នឹង​ឡើងទៅ​ឯ​ឪពុក​របស់ខ្ញុំ​ដូចម្ដេចកើត ប្រសិនបើ​ក្មេងប្រុស​នេះ​មិន​នៅជាមួយ​ខ្ញុំ​? ក្រែងលោ​ខ្ញុំ​ឃើញ​ការ​អាក្រក់​ដែល​នឹង​កើតឡើង​ដល់​ឪពុក​របស់ខ្ញុំ”៕


ខ្ញុំ​សុខចិត្ត​ឲ្យ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា​ដាច់ចេញពី​ព្រះ​គ្រីស្ទ ជំនួស​បងប្អូនរួមជាតិ​របស់ខ្ញុំ ដែល​ជា​សាច់ញាតិ​របស់ខ្ញុំ​ខាងសាច់ឈាម


ហេតុនេះហើយបានជា​ព្រះយេស៊ូវ​ក្លាយជា​អ្នកធានា​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែរ​។


យើង​បាន​ស្គាល់​សេចក្ដីស្រឡាញ់​ដោយសារតែការនេះ គឺ​ព្រះគ្រីស្ទ​បាន​លះបង់​ជីវិត​របស់​ព្រះអង្គ​សម្រាប់​យើង ដូច្នេះ​យើង​ក៏​ត្រូវតែ​លះបង់​ជីវិត​សម្រាប់​បងប្អូន​ដែរ​។