នៅពេលយ៉ូសែបឃើញបេនយ៉ាមីននៅជាមួយពួកបងប្រុស គាត់ក៏ប្រាប់អ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរនាំអ្នកទាំងនេះមកក្នុងផ្ទះ ហើយសម្លាប់សត្វ ព្រមទាំងរៀបចំចុះ ដ្បិតអ្នកទាំងនេះនឹងហូបជាមួយយើងនៅពេលថ្ងៃត្រង់”។
លោកុប្បត្តិ 44:32 - ព្រះគម្ពីរខ្មែរសាកល ដ្បិតបាវបម្រើរបស់លោកបានធានាសុវត្ថិភាពរបស់ក្មេងប្រុសនេះឲ្យឪពុករបស់ខ្ញុំថា: ‘បើសិនខ្ញុំមិននាំវាមកជូនលោកឪពុកវិញទេ នោះខ្ញុំនឹងមានបាបចំពោះលោកឪពុកអស់មួយជីវិត’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំប្របាទបានធានាពីសុវត្ថិភាពរបស់កូននេះជូនឪពុកថា "ប្រសិនបើខ្ញុំមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះខ្ញុំត្រូវមានទោសចំពោះលោកឪពុកជារៀងរហូត"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំប្របាទផ្ទាល់បានធានារ៉ាប់រងជូនឪពុកខ្ញុំប្របាទថា “បើកូនមិននាំប្អូនត្រឡប់មកជួបលោកឪពុកវិញទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះខ្ញុំប្របាទបាននិយាយធានាពីដំណើរកូននេះនឹងឪពុកថា បើកាលណាមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះត្រូវឲ្យខ្ញុំប្របាទមានទោសចំពោះលោកឪពុកជាដរាប អាល់គីតាប ខ្ញុំផ្ទាល់បានធានារ៉ាប់រងជូនឪពុកខ្ញុំថា “បើកូនមិននាំប្អូនត្រឡប់មកជួបលោកឪពុកវិញទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត!”។ |
នៅពេលយ៉ូសែបឃើញបេនយ៉ាមីននៅជាមួយពួកបងប្រុស គាត់ក៏ប្រាប់អ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរនាំអ្នកទាំងនេះមកក្នុងផ្ទះ ហើយសម្លាប់សត្វ ព្រមទាំងរៀបចំចុះ ដ្បិតអ្នកទាំងនេះនឹងហូបជាមួយយើងនៅពេលថ្ងៃត្រង់”។
ឥឡូវនេះ សូមឲ្យបាវបម្រើរបស់លោកនៅជាទាសកររបស់លោកម្ចាស់នៃខ្ញុំ ជំនួសក្មេងប្រុសនេះវិញ ហើយឲ្យក្មេងប្រុសនេះឡើងទៅជាមួយពួកបងប្រុសរបស់វាវិញផង។