Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:31 - ព្រះគម្ពីរខ្មែរសាកល

31 នៅពេល​គាត់​ឃើញ​ថា​ក្មេងប្រុស​នេះ​មិន​នៅ​ទៀត នោះ​គាត់​មុខជា​ស្លាប់​មិនខាន ដូច្នេះ​បាវបម្រើ​របស់លោក​នឹង​បាន​នាំ​សក់ស្កូវ​របស់​ឪពុក​យើងខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 នោះ​គាត់​នឹង​ស្លាប់​មិនខាន​ដោយ​មិន​ឃើញ​កូន​នេះ ហើយ​យើង​ខ្ញុំ​ប្របាទ​ឈ្មោះ​ថា បាន​នាំ​ឲ្យ​សក់​ស្កូវ​របស់​ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​ទុក្ខ​ព្រួយ​ពិត​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ឪពុក​យើង​ខ្ញុំ​ប្រាកដ​ជា​ស្លាប់​មិន​ខាន នៅ​ពេល​មិន​ឃើញ​វា។ យើង​ខ្ញុំ​មុខ​តែ​ធ្វើ​ឲ្យ​ឪពុក​យើង​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ ទាំង​កើត​ទុក្ខ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 នោះ​គាត់​នឹង​ស្លាប់​ជា​ពិត​ដោយ​មិន​ឃើញ​កូន​នេះ យ៉ាង​នោះ​យើង​ខ្ញុំ​ប្របាទ​ឈ្មោះ​ថា នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​ពិត​មែន

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ឪពុក​យើង​ខ្ញុំ​ប្រាកដ​ជា​ស្លាប់​មិន​ខាន នៅ​ពេល​មិន​ឃើញ​វា។ យើង​ខ្ញុំ​មុខ​តែ​ធ្វើ​ឲ្យ​ឪពុក​យើង​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ ទាំង​កើត​ទុក្ខ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:31
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូនប្រុស​កូនស្រី​ទាំងអស់​ក៏​ក្រោកឡើង​សម្រាលទុក្ខ​គាត់ ប៉ុន្តែ​គាត់​មិនព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដោយ​និយាយថា​៖ “យើង​នឹង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់ ទៅឯ​កូនប្រុស​របស់យើង​ទាំង​កាន់ទុក្ខ”។ គឺយ៉ាងនេះឯង​ដែល​ឪពុក​របស់គាត់​យំស្រណោះ​គាត់​។


ប៉ុន្តែ​យ៉ាកុប​និយាយថា​៖ “កូនប្រុស​របស់យើង​ចុះទៅ​ជាមួយ​ពួកឯង​មិនបានឡើយ ដ្បិត​បងប្រុស​របស់វា​បាន​ស្លាប់​ហើយ នៅសល់​តែ​វា​ប៉ុណ្ណោះ​។ បើសិន​វា​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​ពួកឯង​ទៅ នោះ​ពួកឯង​នឹង​នាំ​សក់ស្កូវ​របស់យើង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ”៕


បើសិន​ពួកឯង​យក​កូននេះ​ចេញ​ពី​មុខ​យើង​ទៀត ហើយ​វា​ជួប​គ្រោះថ្នាក់ នោះ​ពួកឯង​នឹង​នាំ​សក់ស្កូវ​របស់យើង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ’។


ព្រោះថា​ទុក្ខព្រួយ​ស្របតាម​ព្រះ បង្កើត​ការកែប្រែចិត្ត​ដែល​នាំទៅរក​សេចក្ដីសង្គ្រោះ​ដែល​គ្មានការស្ដាយក្រោយ រីឯ​ទុក្ខព្រួយ​របស់​លោកីយ៍​វិញ នាំឲ្យមាន​សេចក្ដីស្លាប់​។


បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ពួក​អ្នក​ដែល​បាន​ដេកលក់​ទៅ​ហើយ​នោះ​ទេ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត ដូច​ពួក​អ្នក​ដទៃ​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម