យើងខ្ញុំបានជម្រាបលោកម្ចាស់នៃខ្ញុំថា: ‘ក្មេងប្រុសនោះមិនអាចចាកចេញពីឪពុកវាបានឡើយ។ បើសិនវាចាកចេញពីឪពុកវា ឪពុកវានឹងស្លាប់’។
យើងខ្ញុំបានជម្រាបលោកម្ចាស់វិញថា "ក្មេងនោះមិនអាចឃ្លាតចេញពីឪពុកវាបានទេ ដ្បិតបើវាឃ្លាតចេញពីឪពុក នោះលោកមុខជាស្លាប់មិនខាន"។
យើងខ្ញុំបានជម្រាបលោកម្ចាស់ថា “ប្អូនប្រុសរបស់យើងខ្ញុំពុំអាចឃ្លាតចេញពីឪពុកបានឡើយ បើវាឃ្លាតចេញនោះ ឪពុកយើងខ្ញុំមុខជាទទួលមរណភាពមិនខាន”។
យើងខ្ញុំក៏បានជំរាបលោកម្ចាស់វិញថា កូននោះនឹងឃ្លាតចេញពីឪពុកមកមិនបានទេ ដ្បិតបើវាឃ្លាតចេញពីគាត់ នោះគាត់នឹងស្លាប់ហើយ
យើងខ្ញុំបានជម្រាបចៅហ្វាយថា “ប្អូនប្រុសរបស់យើងខ្ញុំពុំអាចឃ្លាតចេញពីឪពុកបានឡើយ បើវាឃ្លាតចេញនោះ ឪពុកយើងខ្ញុំមុខជាស្លាប់មិនខាន”។
ប៉ុន្តែយ៉ាកុបនិយាយថា៖ “កូនប្រុសរបស់យើងចុះទៅជាមួយពួកឯងមិនបានឡើយ ដ្បិតបងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាប៉ុណ្ណោះ។ បើសិនវាជួបគ្រោះថ្នាក់តាមផ្លូវដែលពួកឯងទៅ នោះពួកឯងនឹងនាំសក់ស្កូវរបស់យើងចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ”៕
លោកក៏មានប្រសាសន៍នឹងបាវបម្រើរបស់លោកថា: ‘ចូរនាំវាមកឯយើង ដើម្បីឲ្យយើងបានឃើញវាផ្ទាល់ភ្នែកផង’។
ប៉ុន្តែលោកមានប្រសាសន៍នឹងបាវបម្រើរបស់លោកថា: ‘ប្រសិនបើប្អូនប្រុសពៅរបស់ពួកឯងមិនចុះមកជាមួយពួកឯងទេ ពួកឯងនឹងមិនឃើញមុខយើងទៀតឡើយ’។
“ដូច្នេះឥឡូវនេះ ប្រសិនបើខ្ញុំត្រឡប់ទៅឯឪពុករបស់ខ្ញុំដែលជាបាវបម្រើរបស់លោកវិញ ហើយក្មេងប្រុសនេះដែលជីវិតរបស់ឪពុកខ្ញុំបានចងជាមួយជីវិតរបស់វា មិននៅជាមួយយើងខ្ញុំទេ