ពួកឯងនឹងត្រូវបានពិសោធដោយការនេះ គឺដោយនូវព្រះជន្មរបស់ផារ៉ោន ពួកឯងនឹងចេញពីទីនេះមិនបានឡើយ លុះត្រាតែប្អូនប្រុសពៅរបស់ពួកឯងមកដល់ទីនេះសិន។
លោកុប្បត្តិ 44:21 - ព្រះគម្ពីរខ្មែរសាកល លោកក៏មានប្រសាសន៍នឹងបាវបម្រើរបស់លោកថា: ‘ចូរនាំវាមកឯយើង ដើម្បីឲ្យយើងបានឃើញវាផ្ទាល់ភ្នែកផង’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំប្របាទថា "ចូរនាំវាចុះមកជួបខ្ញុំកុំខាន ដើម្បីឲ្យខ្ញុំបានឃើញវាផ្ទាល់នឹងភ្នែកផង"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម្ចាស់បានប្រាប់យើងខ្ញុំថា “ចូរនាំវាមកឲ្យយើងឃើញផ្ទាល់នឹងភ្នែកផង!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលោកមានប្រសាសន៍មកយើងខ្ញុំប្របាទថា ចូរនាំវាចុះមកឯលោកកុំខាន ឲ្យលោកបានឃើញផង អាល់គីតាប ចៅហ្វាយបានប្រាប់យើងខ្ញុំថា “ចូរនាំវាមកឲ្យយើងឃើញផ្ទាល់នឹងភ្នែកផង!”។ |
ពួកឯងនឹងត្រូវបានពិសោធដោយការនេះ គឺដោយនូវព្រះជន្មរបស់ផារ៉ោន ពួកឯងនឹងចេញពីទីនេះមិនបានឡើយ លុះត្រាតែប្អូនប្រុសពៅរបស់ពួកឯងមកដល់ទីនេះសិន។
រួចពួកឯងត្រូវនាំប្អូនប្រុសពៅរបស់ពួកឯងមកជួបយើង ដើម្បីឲ្យពាក្យសម្ដីរបស់ពួកឯងត្រូវបានបញ្ជាក់ថាពិត នោះពួកឯងមិនស្លាប់ឡើយ”។ ពួកគេក៏ធ្វើដូច្នោះ។
យ៉ូសែបងើបភ្នែកឡើងឃើញបេនយ៉ាមីនប្អូនប្រុសរបស់ខ្លួន ដែលជាកូនរបស់ម្ដាយគាត់ គាត់ក៏សួរថា៖ “តើនេះជាប្អូនប្រុសពៅរបស់ពួកឯងដែលពួកឯងបានប្រាប់យើងឬ?”។ រួចគាត់និយាយថា៖ “កូនរបស់យើងអើយ សូមឲ្យព្រះមេត្តាដល់ឯងចុះ”។
យើងខ្ញុំបានជម្រាបលោកម្ចាស់នៃខ្ញុំថា: ‘ក្មេងប្រុសនោះមិនអាចចាកចេញពីឪពុកវាបានឡើយ។ បើសិនវាចាកចេញពីឪពុកវា ឪពុកវានឹងស្លាប់’។