កាលនៅកន្លែងសំណាក់ ម្នាក់ក្នុងពួកគេបានបើកបាវរបស់ខ្លួនដើម្បីដាក់ចំណីឲ្យលារបស់ខ្លួន នោះគាត់ឃើញប្រាក់របស់ខ្លួន ហើយមើល៍! វានៅមាត់បាវរបស់ខ្លួន។
លោកុប្បត្តិ 44:11 - ព្រះគម្ពីរខ្មែរសាកល ពួកគេម្នាក់ៗក៏ប្រញាប់ដាក់បាវរបស់ខ្លួនចុះនៅលើដី ហើយបើកបាវរៀងៗខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេក៏ប្រញាប់ប្រញាល់ដាក់បាវស្រូវចុះមកដី ហើយស្រាយមាត់បាវគ្រប់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេប្រញាប់ប្រញាល់ទម្លាក់បាវស្រូវរៀងៗខ្លួនចុះមកដី ហើយស្រាយមាត់បាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏ប្រញាប់ប្រញាល់នឹងដាក់បាវស្រូវចុះមកដី ហើយស្រាយចេញគ្រប់គ្នា អាល់គីតាប ពួកគេប្រញាប់ប្រញាល់ទម្លាក់បាវស្រូវរៀងៗខ្លួនចុះមកដី ហើយស្រាយមាត់បាវ។ |
កាលនៅកន្លែងសំណាក់ ម្នាក់ក្នុងពួកគេបានបើកបាវរបស់ខ្លួនដើម្បីដាក់ចំណីឲ្យលារបស់ខ្លួន នោះគាត់ឃើញប្រាក់របស់ខ្លួន ហើយមើល៍! វានៅមាត់បាវរបស់ខ្លួន។
គាត់និយាយថា៖ “បើដូច្នេះ ចូរឲ្យបានដូចពាក្យរបស់អ្នករាល់គ្នាចុះ! បើឃើញមាននៅនឹងអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ រីឯអ្នកឯទៀតគ្មានទោសទេ”។
អ្នកគ្រប់គ្រងផ្ទះបានឆែកឆេរ ចាប់ផ្ដើមពីអ្នកចាស់ជាងគេ ហើយចប់ត្រឹមអ្នកក្មេងជាងគេ នោះក៏រកឃើញពែងនៅក្នុងបាវរបស់បេនយ៉ាមីន។