ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 43:9 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​ផ្ទាល់​នឹង​ធានា​សុវត្ថិភាព​របស់វា​; លោកឪពុក​អាច​ទារ​វា​ពី​ដៃ​របស់ខ្ញុំ​បាន​។ បើសិន​ខ្ញុំ​មិន​នាំ​វា​មក​ជូន​លោកឪពុក ហើយ​ដាក់​វា​នៅចំពោះ​លោកឪពុក​ទេ នោះ​ខ្ញុំ​នឹង​មានបាប​ចំពោះ​លោកឪពុក​អស់មួយជីវិត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ធានា​ចំពោះ​សុវត្ថិ‌ភាព​របស់​វា សូម​លោក​ឪពុក​ទារ​វា​ពី​ដៃ​ខ្ញុំ​ចុះ ប្រសិន​បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​លោក​ឪពុក ហើយ​ដាក់​វា​ឲ្យ​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​រហូត​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​នឹង​ធានា​មើល​ថែ‌រក្សា​វា កូន​សូម​រ៉ាប់‌រង​ទាំង​អស់ ប្រសិន​បើ​កូន​មិន​យក​វា​មក​ឲ្យ​លោក​ឪពុក​ឃើញ​មុខ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​នឹង​ធានា​ពី​ដំណើរ​វា លោក​ឪពុក​នឹង​ទារ​វា​ពី​ដៃ​ខ្ញុំ​វិញ បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​ដល់​លោក​ឪពុក ឲ្យ​បាន​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​ជា​ដរាប​ចុះ

សូមមើលជំពូក

អាល់គីតាប

កូន​នឹង​ធា​នា​មើល​ថែ​រក្សា​វា កូន​សូម​រ៉ាប់​រង​ទាំង​អស់ ប្រសិន​បើ​កូន​មិន​យក​វា​មក​ឲ្យ​លោក​ឪពុក​ឃើញ​មុខ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត។

សូមមើលជំពូក



លោកុ‌ប្បត្តិ 43:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សត្វដែលត្រូវសត្វព្រៃហែកស៊ី ខ្ញុំ​មិនដែល​យកមក​ឲ្យ​លោកអ៊ំ​ទេ គឺ​ខ្ញុំ​បាន​ទទួលសង​វា​។ លោកអ៊ំ​បាន​ទារ​វា​ពី​ដៃ​ខ្ញុំ មិនថា​ត្រូវបាន​លួច​ពេលថ្ងៃ ឬ​លួច​ពេលយប់​។


រូបេន​តប​នឹង​ឪពុក​ថា​៖ “បើសិន​ខ្ញុំ​មិន​នាំ​បេនយ៉ាមីន​មក​ជូន​លោកឪពុក​វិញ​ទេ សូម​សម្លាប់​កូនប្រុស​ទាំង​ពីរ​របស់ខ្ញុំ​ចុះ​។ សូម​ឲ្យ​បេនយ៉ាមីន​មកក្នុង​ដៃ​របស់ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​នាំ​វា​ត្រឡប់មក​ជូន​លោកឪពុក​វិញ”។


តាមពិត ប្រសិនបើ​ពួកយើង​មិន​បាន​បង្អែបង្អង់​ទេ ម្ល៉េះសម​ពេលនេះ​ពួកយើង​បាន​ត្រឡប់មក​ទីនេះ​វិញ​ពីរដង​ហើយ”។


រីឯ​ចំពោះ​ឈាម​នៃ​ជីវិត​របស់អ្នករាល់គ្នា យើង​នឹង​ទាមទារ​ជាប្រាកដ គឺ​យើង​នឹង​ទាមទារ​ពី​ក្រញាំ​សត្វព្រៃ​ណាក៏ដោយ ក៏​នឹង​ទាមទារ​នូវ​ជីវិត​មនុស្ស​ពី​ដៃ​របស់​មនុស្ស​ដែរ សូម្បីតែ​ពី​ដៃ​បងប្អូន​របស់​ម្នាក់ណាក៏ដោយ​។


សូម​ធានា​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​បានសេចក្ដី​ល្អ​ផង សូម​កុំឲ្យ​មនុស្ស​ក្អេងក្អាង​សង្កត់សង្កិន​ទូលបង្គំ​ឡើយ​។


នេះគឺ​ដើម្បីឲ្យ​ឈាម​របស់​ព្យាការី​ទាំងអស់​ដែល​បាន​បង្ហូរ​តាំងពី​កំណើត​នៃ​ពិភពលោក ត្រូវបាន​ទាមទារ​ពី​ជំនាន់​នេះ​វិញ


ហេតុនេះហើយបានជា​ព្រះយេស៊ូវ​ក្លាយជា​អ្នកធានា​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែរ​។