ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 43:31 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់ពី​លុប​មុខ​ហើយ គាត់​ក៏​ចេញមក​វិញ​ទាំង​ទប់ចិត្ត ហើយ​ប្រាប់ថា​៖ “រៀប​អាហារ​មក​!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​លុប​មុខ ហើយ​ចេញ​មក​វិញ ទាំង​ខំ​ទប់ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូ​រ​លើក​ម្ហូប​អាហារ​មក»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​លុប‌លាង​មុខ​រួច​ហើយ លោក​ក៏​ចេញ​មក​វិញ ទាំង​ខំ​ប្រឹង​ទប់​ចិត្ត​ឲ្យ​ស្ងប់ ហើយ​ប្រាប់​គេ​ឲ្យ​លើក​ម្ហូប​អាហារ​មក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​លប់​មុខ​ចេញ​មក​វិញ ទាំង​ខំ​ទប់ ហើយ​ប្រាប់​ថា ចូរ​លើក​ម្ហូប​មក

សូមមើលជំពូក

អាល់គីតាប

ក្រោយ​លុប​លាង​មុខ​រួច​ហើយ គាត់​ក៏​ចេញ​មក​វិញ ទាំង​ខំ​ប្រឹង​ទប់​ចិត្ត​ឲ្យ​ស្ងប់ ហើយ​ប្រាប់​គេ​ឲ្យ​លើក​ម្ហូប​អាហារ​មក។

សូមមើលជំពូក



លោកុ‌ប្បត្តិ 43:31
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ យ៉ូសែប​ទប់ចិត្ត​នៅចំពោះ​អស់អ្នក​ដែល​ឈរ​នៅជិត​គាត់​លែងបាន ក៏​ស្រែកឡើងថា​៖ “ចូរឲ្យ​មនុស្ស​ទាំងអស់​ចេញ​ពី​ខ្ញុំ​ទៅ​!”។ ដូច្នេះ គ្មាន​អ្នកណា​នៅ​ជាមួយ​គាត់​ទេ ពេល​យ៉ូសែប​បង្ហាញឲ្យ​ពួក​បងប្អូន​ស្គាល់​ខ្លួន​។


នៅពេល​មាន​ពាក្យសម្ដី​ច្រើន ការបំពាន​មិន​ឈប់​ឡើយ រីឯ​អ្នកដែល​ទប់​បបូរមាត់​របស់ខ្លួន ជា​អ្នក​មានប្រាជ្ញា​។


“យើង​បាន​នៅស្ងៀម​ជាយូរមកហើយ យើង​បាន​រក្សាភាពស្ងៀមស្ងាត់ ហើយ​ទប់ចិត្ត​។ ប៉ុន្តែឥឡូវនេះ យើង​នឹង​ស្រែកឡើង​ដូច​ស្ត្រី​សម្រាលកូន យើង​នឹង​ដង្ហក់ ហើយ​ត្រដរខ្យល់​ផង​។


ជាការពិត “អ្នក​ដែល​មានបំណងចង់​ស្រឡាញ់​ជីវិត និង​មានបំណងចង់​ឃើញ​គ្រា​ដ៏ល្អ អ្នកនោះ​ត្រូវ​ទប់​អណ្ដាត​ពី​ការនិយាយ​អាក្រក់ ព្រមទាំង​ទប់​បបូរមាត់​កុំឲ្យ​និយាយ​ពាក្យបោកប្រាស់​ឡើយ​។