ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 43:15 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ពួកគេ​ក៏​យក​ជំនូន​ទាំងនោះ និង​ប្រាក់​ទ្វេដង​ក្នុង​ដៃ​របស់ពួកគេ ព្រមទាំង​បេនយ៉ាមីន រួច​ក្រោកឡើង​ចុះទៅ​អេហ្ស៊ីប ទៅ​ឈរ​នៅចំពោះ​យ៉ូសែប​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​ក៏​យក​ជំនូន​ទាំង​នោះ និង​ប្រាក់​មួយ​ទ្វេ​ជា​ពីរ ព្រម​ទាំង​បេនយ៉ាមីន​ទៅ​ជាមួយ រួច​គេ​ក្រោក​ឡើង ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ទៅ​ឈរ​នៅ​ចំពោះ​មុខ​លោក​យ៉ូសែប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូនៗ​របស់​លោក​យ៉ាកុប​បាន​នាំ​គ្នា​យក​ជំនូន យក​ប្រាក់​មួយ​ជា​ទ្វេ ព្រម​ទាំង​យក​បេន‌យ៉ាមីន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេស៊ីប ហើយ​ចូល​ជួប​លោក​យ៉ូសែប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​យក​ជំនូន​ទាំង​នោះ នឹង​ប្រាក់​១​ជា​២​នៅ​ដៃ ហើយ​នាំ​បេន‌យ៉ាមីន​ទៅ​ដែរ រួច​គេ​ក្រោក​ឡើង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ទៅ​ឈរ​នៅ​ចំពោះ​មុខ​យ៉ូសែប

សូមមើលជំពូក

អាល់គីតាប

កូនៗ​របស់​យ៉ាកកូប​បាន​នាំ​គ្នា​យក​ជំនូន យក​ប្រាក់​មួយ​ទ្វេ​ជា​ពីរ ព្រម​ទាំង​យក​ពុន‌យ៉ាម៉ីន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេស៊ីប ហើយ​ចូល​ជួប​យូសុះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 43:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ពួកគេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ​របស់ពួកគេ មើល៍! ថង់​ប្រាក់​របស់ពួកគេ​ម្នាក់ៗ​នៅក្នុង​បាវ​របស់ខ្លួន​! នៅពេល​ពួកគេ និង​ឪពុក​ឃើញ​ថង់​ប្រាក់​របស់ខ្លួន ពួកគេទាំងអស់គ្នា​ក៏​ភ័យខ្លាច​។


ពេលនោះ អ៊ីស្រាអែល​ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “បើ​ដូច្នេះ ចូរ​ធ្វើ​បែបនេះ​: ចូរ​ដាក់​ផលល្អ​ពី​ស្រុក​នេះ​ក្នុង​បាវ​របស់ពួកឯង ហើយ​នាំចុះទៅ​ជូន​បុរស​នោះ​ជា​ជំនូន​ចុះ គឺ​ថ្នាំកំញាន​បន្តិច ទឹកឃ្មុំ​បន្តិច គ្រឿងក្រអូប ជ័រល្វីងទេស គ្រាប់រីករាយ និង​គ្រាប់អាល់ម៉ុង​។


ប៉ុន្តែ​នៅពេល​យើងខ្ញុំ​បាន​ទៅដល់​កន្លែងសំណាក់ យើងខ្ញុំ​ក៏​បើក​បាវ​របស់យើងខ្ញុំ នោះ​មើល៍! ប្រាក់​របស់យើងខ្ញុំ​ម្នាក់ៗ​នៅ​មាត់​បាវ​របស់ខ្លួន គឺ​ប្រាក់​របស់យើងខ្ញុំ​គ្រប់ចំនួន ដូច្នេះ​យើងខ្ញុំ​ក៏​យក​វា​មកវិញ​នៅក្នុង​ដៃ​របស់យើងខ្ញុំ​ហើយ​។


ពួកគេ​ក៏​រៀបចំ​ជំនូន​ចាំ​យ៉ូសែប​មកដល់​នៅ​ពេលថ្ងៃត្រង់ ដ្បិត​ពួកគេ​បាន​ឮ​ថា​ត្រូវ​ហូប​អាហារ​នៅ​ទីនោះ​។


មនុស្ស​ជាច្រើន​ខំយកចិត្ត​អភិជន ហើយ​មនុស្ស​ទាំងអស់​ជា​មិត្តភក្ដិ​នឹង​អ្នក​ដែលជូន​ជំនូន​។