Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:15 - អាល់គីតាប

15 កូនៗ​របស់​យ៉ាកកូប​បាន​នាំ​គ្នា​យក​ជំនូន យក​ប្រាក់​មួយ​ទ្វេ​ជា​ពីរ ព្រម​ទាំង​យក​ពុន‌យ៉ាម៉ីន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេស៊ីប ហើយ​ចូល​ជួប​យូសុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដូច្នេះ ពួកគេ​ក៏​យក​ជំនូន​ទាំងនោះ និង​ប្រាក់​ទ្វេដង​ក្នុង​ដៃ​របស់ពួកគេ ព្រមទាំង​បេនយ៉ាមីន រួច​ក្រោកឡើង​ចុះទៅ​អេហ្ស៊ីប ទៅ​ឈរ​នៅចំពោះ​យ៉ូសែប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពួក​គេ​ក៏​យក​ជំនូន​ទាំង​នោះ និង​ប្រាក់​មួយ​ទ្វេ​ជា​ពីរ ព្រម​ទាំង​បេនយ៉ាមីន​ទៅ​ជាមួយ រួច​គេ​ក្រោក​ឡើង ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ទៅ​ឈរ​នៅ​ចំពោះ​មុខ​លោក​យ៉ូសែប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កូនៗ​របស់​លោក​យ៉ាកុប​បាន​នាំ​គ្នា​យក​ជំនូន យក​ប្រាក់​មួយ​ជា​ទ្វេ ព្រម​ទាំង​យក​បេន‌យ៉ាមីន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេស៊ីប ហើយ​ចូល​ជួប​លោក​យ៉ូសែប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 គេ​ក៏​យក​ជំនូន​ទាំង​នោះ នឹង​ប្រាក់​១​ជា​២​នៅ​ដៃ ហើយ​នាំ​បេន‌យ៉ាមីន​ទៅ​ដែរ រួច​គេ​ក្រោក​ឡើង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ទៅ​ឈរ​នៅ​ចំពោះ​មុខ​យ៉ូសែប

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់ៗ​បាន​ឃើញ​ថង់​ប្រាក់​របស់​គេ​រៀងៗ​ខ្លួន។ ពេល​ឃើញ​ថង់​ប្រាក់​ទាំង​នោះ ពួក​គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ខ្លាច​ជា​ខ្លាំង។


អ៊ីស្រ‌អែល ជា​ឪពុក​និយាយ​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ចូរ​កូន​នាំ​គ្នា​ទៅ​ចុះ! ចូរ​យក​ភោគ​ផល​ពី​ស្រុក​យើង​ទៅ​ជូន​អ្នក​នោះ​ផង គឺ​យក​ជ័រ​ពិដោរ​បន្តិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ក្រអូប​ខ្លះ ជ័រ​ល្វីង​ទេស​ខ្លះ ព្រម​ទាំង​យក​គ្រាប់​សណ្តែក និង​គ្រាប់​ស្វាយ​ចន្ទី​ទៅ​ជា​មួយ​ផង។


ប៉ុន្តែ ពេល​ទៅ​ដល់​កន្លែង​សម្រាក យើង​ខ្ញុំ​ស្រាយ​បាវ ក៏​ឃើញ​ប្រាក់​រៀងៗ​ខ្លួន​នៅ​ក្នុង​នោះ គ្រប់​ចំនួន។ យើង​ខ្ញុំ​បាន​យក​ប្រាក់​នេះ​មក​ជូន​វិញ


ក្នុង​ពេល​រង់​ចាំ​យូសុះ​មក​ដល់​នៅ​វេលា​ថ្ងៃ​ត្រង់​នោះ ពួក​គេ​បាន​រៀប​ចំ​ជំនូន​សម្រាប់​យូសុះ ដ្បិត​ពួក​គេ​ឮ​ដំណឹង​ថា ពួក​គេ​នឹង​ពិសា​បាយ​នៅ​ទី​នេះ។


លោក​ស៊ីក‌គ្រី​ជា​អ្នក​ចំបាំង​ដ៏​ពូកែ ក្នុង​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម បាន​ប្រហារ​ជីវិត​សម្តេច​ម៉ាសេ‌យ៉ា ជា​បុត្រ​របស់​ស្តេច​អហាស ព្រម​ទាំង​លោក​អាស‌រីកាំ​ជា​អ្នក​គ្រប់‌គ្រង​រាជ‌វាំង និង​លោក​អែល‌កាណា ជា​មន្ត្រី​ជំនិត​របស់​ស្តេច។


មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​បញ្ជោរ​អ្នក​ធំ ហើយ​ម្នាក់ៗ​ចូល​ចិត្ត​ចង​មិត្ត​នឹង​អ្នក​ជូន​ជំនូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម