គ្រានោះ មានទុរ្ភិក្សនៅក្នុងស្រុកនោះ។ អាប់រ៉ាមក៏ចុះទៅអេហ្ស៊ីបដើម្បីរស់នៅបណ្ដោះអាសន្ននៅទីនោះ ពីព្រោះទុរ្ភិក្សនៅស្រុកនោះធ្ងន់ធ្ងរណាស់។
លោកុប្បត្តិ 42:5 - ព្រះគម្ពីរខ្មែរសាកល គឺយ៉ាងនេះឯងដែលពួកកូនប្រុសរបស់អ៊ីស្រាអែលបានមកទិញស្រូវ ក្នុងចំណោមពួកអ្នកដទៃទៀតដែលមក ដ្បិតមានទុរ្ភិក្សនៅក្នុងដែនដីកាណានដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កូនៗរបស់លោកអ៊ីស្រាអែលក៏ទៅជាមួយអស់អ្នកដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនៗរបស់លោកអ៊ីស្រាអែលបាននាំគ្នាមកទិញស្រូវ ដូចអ្នកឯទៀតៗដែរ ដ្បិតមានកើតទុរ្ភិក្សនៅស្រុកកាណាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកកូនអ៊ីស្រាអែលក៏ចូលទៅជាមួយនឹងពួកអ្នកទាំងប៉ុន្មានដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់អត់ដែរ អាល់គីតាប កូនៗរបស់អ៊ីស្រអែលបាននាំគ្នាមកទិញស្រូវដូចអ្នកឯទៀតៗដែរ ដ្បិតមានកើតទុរ្ភិក្សនៅស្រុកកាណាន។ |
គ្រានោះ មានទុរ្ភិក្សនៅក្នុងស្រុកនោះ។ អាប់រ៉ាមក៏ចុះទៅអេហ្ស៊ីបដើម្បីរស់នៅបណ្ដោះអាសន្ននៅទីនោះ ពីព្រោះទុរ្ភិក្សនៅស្រុកនោះធ្ងន់ធ្ងរណាស់។
នៅសម័យនោះ មានទុរ្ភិក្សនៅក្នុងទឹកដីនោះ ក្រៅពីទុរ្ភិក្សលើកមុនដែលមាននៅជំនាន់របស់អ័ប្រាហាំ។ ដូច្នេះ អ៊ីសាកក៏ទៅឯអ័ប៊ីម្ម៉ាឡិចស្ដេចនៃភីលីស្ទីននៅកេរ៉ារ។
នោះប្រាំពីរឆ្នាំនៃទុរ្ភិក្សក៏ចាប់ផ្ដើមមកដល់ ដូចដែលយ៉ូសែបបាននិយាយ។ មានទុរ្ភិក្សកើតឡើងនៅប្រទេសទាំងអស់ ប៉ុន្តែនៅក្នុងដែនដីអេហ្ស៊ីបទាំងមូលមានអាហារវិញ។
មនុស្សទូទាំងផែនដីមកដល់អេហ្ស៊ីប ដើម្បីទិញស្រូវពីយ៉ូសែប ពីព្រោះទុរ្ភិក្សនៅលើផែនដីទាំងមូលធ្ងន់ធ្ងរណាស់៕
ម្នាក់ក្នុងពួកគេឈ្មោះអ័ក្កាបុសបានក្រោកឡើង ហើយបញ្ជាក់ដោយព្រះវិញ្ញាណថា ទុរ្ភិក្សដ៏ធ្ងន់ធ្ងររៀបនឹងកើតឡើងលើពិភពលោកទាំងមូល។ ការនេះបានកើតឡើងក្នុងរជ្ជកាលសេសារក្លូឌាសមែន។
ក្រោយមក មានទុរ្ភិក្ស និងទុក្ខវេទនាយ៉ាងខ្លាំងកើតមាននៅអេហ្ស៊ីប និងកាណានទាំងមូល ហើយដូនតារបស់យើងរកស្បៀងអាហារមិនបានឡើយ។