ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 42:4 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​យ៉ាកុប​មិន​បាន​ចាត់​បេនយ៉ាមីន​ប្អូនប្រុស​របស់​យ៉ូសែប​ឲ្យទៅ​ជាមួយ​ពួក​បងប្រុស​របស់គាត់​ឡើយ ដ្បិត​យ៉ាកុប​និយាយថា​៖ “ក្រែងលោ​វា​ជួប​គ្រោះថ្នាក់”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ លោក​យ៉ាកុប​មិន​ឲ្យ​បេនយ៉ាមីន ជា​ប្អូន​របស់​លោក​យ៉ូសែប ទៅ​ជា‌មួយ​បងៗ​ទេ ព្រោះ​លោក​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់​ដល់​វា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តែ​លោក​យ៉ាកុប​ពុំ​បាន​ចាត់​បេន‌យ៉ាមីន ជា​ប្អូន​របស់​លោក​យ៉ូសែប ឲ្យ​ទៅ​ជា​មួយ​បងៗ​ឡើយ ព្រោះ​លោក​គិត​ថា “ក្រែង​លោ​មាន​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​យ៉ាកុប​មិន​ឲ្យ​បេន‌យ៉ាមីន ជា​ប្អូន​យ៉ូសែប ទៅ​ជា​មួយ​នឹង​ពួក​បងៗ​ទេ ដោយ​នឹក​ខ្លាច​ថា ក្រែង​កើត​មាន​គ្រោះ​ថ្នាក់​ដល់​វា

សូមមើលជំពូក

អាល់គីតាប

តែ​យ៉ាកកូប​ពុំ​បាន​ចាត់​ពុន‌យ៉ាម៉ីន ជា​ប្អូន​របស់​យូសុះ​ឲ្យ​ទៅ​ជា​មួយ​បងៗ​ឡើយ ព្រោះ​គាត់​គិត​ថា “ក្រែង​លោ​មាន​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា”។

សូមមើលជំពូក



លោកុ‌ប្បត្តិ 42:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ពួកគេ​និយាយថា​៖ “មក៍! យើង​នាំគ្នា​សង់​ទីក្រុង​មួយ និង​ប៉ម​មួយ​ដែល​មាន​កំពូល​ដល់​មេឃ​សម្រាប់​យើង ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​សម្រាប់​យើង ក្រែងលោ​យើង​បាន​បែកខ្ញែក​គ្នា​លើ​ផ្ទៃ​ផែនដី​ទាំងមូល”។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូលថា​៖ “មើល៍! មនុស្ស​បាន​ត្រឡប់​ដូចជា​ម្នាក់​ក្នុងចំណោម​ពួកយើង​ហើយ គឺ​ដឹង​ល្អអាក្រក់​។ ឥឡូវនេះ ក្រែងលោ​គេ​លូក​ដៃ​ទៅ​បេះ​ពី​ដើមឈើ​នៃ​ជីវិត​មក​ហូប​ដែរ ហើយ​មានជីវិតរស់​ជារៀងរហូត”។


កូនប្រុស​របស់​រ៉ាជែល មាន​យ៉ូសែប និង​បេនយ៉ាមីន​។


ដូច្នេះ ពួក​បងប្រុស​ដប់​នាក់​របស់​យ៉ូសែប​ក៏​ចុះទៅ​ទិញ​ស្រូវ​ពី​អេហ្ស៊ីប​។


ប៉ុន្តែ​យ៉ាកុប​និយាយថា​៖ “កូនប្រុស​របស់យើង​ចុះទៅ​ជាមួយ​ពួកឯង​មិនបានឡើយ ដ្បិត​បងប្រុស​របស់វា​បាន​ស្លាប់​ហើយ នៅសល់​តែ​វា​ប៉ុណ្ណោះ​។ បើសិន​វា​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​ពួកឯង​ទៅ នោះ​ពួកឯង​នឹង​នាំ​សក់ស្កូវ​របស់យើង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ”៕


សូមឲ្យ​ព្រះ​ដ៏មានព្រះចេស្ដា​ប្រទាន​សេចក្ដីមេត្តា​ដល់​ពួកឯង​នៅចំពោះ​បុរស​នោះ ហើយ​សូមឲ្យ​លោក​ប្រគល់​បងប្អូន​ម្នាក់ទៀត​របស់ពួកឯង និង​បេនយ៉ាមីន​ឲ្យ​មក​ជាមួយ​ពួកឯង​ផង​។ រីឯ​យើង​វិញ ប្រសិនបើ​យើង​ត្រូវ​បាត់បង់កូន ក៏​បាត់បង់កូន​ទៅចុះ”។


យ៉ូសែប​ងើបភ្នែកឡើង​ឃើញ​បេនយ៉ាមីន​ប្អូនប្រុស​របស់ខ្លួន ដែលជា​កូន​របស់​ម្ដាយ​គាត់ គាត់​ក៏​សួរថា​៖ “តើ​នេះ​ជា​ប្អូនប្រុស​ពៅ​របស់ពួកឯង​ដែល​ពួកឯង​បាន​ប្រាប់​យើង​ឬ​?”។ រួច​គាត់​និយាយថា​៖ “កូន​របស់យើង​អើយ សូមឲ្យ​ព្រះ​មេត្តា​ដល់​ឯង​ចុះ”។