ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 42:35 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ពួកគេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ​របស់ពួកគេ មើល៍! ថង់​ប្រាក់​របស់ពួកគេ​ម្នាក់ៗ​នៅក្នុង​បាវ​របស់ខ្លួន​! នៅពេល​ពួកគេ និង​ឪពុក​ឃើញ​ថង់​ប្រាក់​របស់ខ្លួន ពួកគេទាំងអស់គ្នា​ក៏​ភ័យខ្លាច​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់​ៗ​បាន​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ៗខ្លួន​នៅ​ក្នុង​បាវ។ កាល​គេ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ ពួក‌គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ញ័រ​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់ៗ​បាន​ឃើញ​ថង់​ប្រាក់​របស់​គេ​រៀងៗ​ខ្លួន។ ពេល​ឃើញ​ថង់​ប្រាក់​ទាំង​នោះ ពួក​គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ​ទៅ នោះ​ក៏​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ខ្លួន​នៅ​ក្នុង​បាវ រួច​គេ​នឹង​ឪពុក​គេ​មាន​សេចក្ដី​ភ័យ​ញ័រ ដោយ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ

សូមមើលជំពូក

អាល់គីតាប

ពេល​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់ៗ​បាន​ឃើញ​ថង់​ប្រាក់​របស់​គេ​រៀងៗ​ខ្លួន។ ពេល​ឃើញ​ថង់​ប្រាក់​ទាំង​នោះ ពួក​គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក



លោកុ‌ប្បត្តិ 42:35
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​យក​ប្រាក់​ទ្វេដង​នៅ​ដៃ​ពួកឯង គឺ​សង​ប្រាក់​ទាំងនោះ​ដែល​ត្រឡប់មក​នៅ​មាត់​បាវ​របស់ពួកឯង​វិញ ដោយ​ដៃ​ពួកឯង​ផ្ទាល់​ចុះ​។ ប្រហែល​នេះ​ជា​ការច្រឡំ​ទេ​។


ដូច្នេះ ពួកគេ​ក៏​យក​ជំនូន​ទាំងនោះ និង​ប្រាក់​ទ្វេដង​ក្នុង​ដៃ​របស់ពួកគេ ព្រមទាំង​បេនយ៉ាមីន រួច​ក្រោកឡើង​ចុះទៅ​អេហ្ស៊ីប ទៅ​ឈរ​នៅចំពោះ​យ៉ូសែប​។


ប៉ុន្តែ​នៅពេល​យើងខ្ញុំ​បាន​ទៅដល់​កន្លែងសំណាក់ យើងខ្ញុំ​ក៏​បើក​បាវ​របស់យើងខ្ញុំ នោះ​មើល៍! ប្រាក់​របស់យើងខ្ញុំ​ម្នាក់ៗ​នៅ​មាត់​បាវ​របស់ខ្លួន គឺ​ប្រាក់​របស់យើងខ្ញុំ​គ្រប់ចំនួន ដូច្នេះ​យើងខ្ញុំ​ក៏​យក​វា​មកវិញ​នៅក្នុង​ដៃ​របស់យើងខ្ញុំ​ហើយ​។


យ៉ូសែប​បញ្ជា​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​ច្រក​ស្បៀងអាហារ​ឲ្យពេញ​បាវ​របស់​អ្នកទាំងនោះ តាមដែល​ពួកគេ​អាច​យកទៅ​បាន ព្រមទាំង​ដាក់​ប្រាក់​ម្នាក់ៗ​នៅ​មាត់​បាវ​របស់ពួកគេ​វិញ​ចុះ​។


គាត់​បាន​យក​ថង់​ប្រាក់​ក្នុង​ដៃ ដល់​ថ្ងៃពេញបូណ៌មី ទើប​គាត់​មកផ្ទះវិញ”។