ហើយទៅរកពួកបងប្អូនរបស់គាត់ និយាយថា៖ “ក្មេងនោះបាត់ហើយ! ចុះខ្ញុំ តើឲ្យខ្ញុំទៅឯណា?”។
លោកុប្បត្តិ 42:32 - ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនប្រុសរបស់ឪពុកយើងខ្ញុំ ហើយកូនម្នាក់ មិនមានគាត់ទៀតទេ រីឯកូនពៅវិញ សព្វថ្ងៃនៅដែនដីកាណានជាមួយឪពុករបស់យើងខ្ញុំ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនរបស់ឪពុកតែមួយ កូនមួយមិននៅទៀតទេ រីឯកូនពៅ សព្វថ្ងៃនេះនៅជាមួយឪពុករបស់យើងខ្ញុំ នៅស្រុកកាណាន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ឪពុកតែមួយ ប្អូនយើងខ្ញុំម្នាក់បានស្លាប់បាត់ទៅហើយ រីឯប្អូនពៅនៅជាមួយឪពុក នៅស្រុកកាណាន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយថា យើងខ្ញុំមានបងប្អូន១២នាក់ជាកូននៃឪពុកតែ១ កូន១មិននៅទៀតទេ ហើយកូនពៅវានៅជាមួយនឹងឪពុករបស់យើងខ្ញុំ នៅស្រុកកាណានសព្វថ្ងៃនេះ អាល់គីតាប យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ឪពុកតែមួយ ប្អូនយើងខ្ញុំម្នាក់បានស្លាប់បាត់ទៅហើយ រីឯប្អូនពៅនៅជាមួយឪពុក នៅស្រុកកាណាន”។ |
ហើយទៅរកពួកបងប្អូនរបស់គាត់ និយាយថា៖ “ក្មេងនោះបាត់ហើយ! ចុះខ្ញុំ តើឲ្យខ្ញុំទៅឯណា?”។
ពួកគេតបថា៖ “យើងខ្ញុំជាបាវបម្រើរបស់លោក មានបងប្អូនដប់ពីរនាក់ ជាកូនប្រុសរបស់បុរសម្នាក់នៅដែនដីកាណាន។ មើល៍! សព្វថ្ងៃកូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ រីឯម្នាក់ទៀត មិនមានគាត់ទៀតទេ”។
បុរសដែលជាចៅហ្វាយនៅស្រុកនោះ ក៏និយាយនឹងពួកយើងថា: ‘ដោយការនេះ យើងនឹងដឹងថាពួកឯងជាមនុស្សទៀងត្រង់ គឺចូរទុកបងប្អូនម្នាក់របស់ពួកឯងឲ្យនៅជាមួយយើង ហើយឲ្យអ្នកឯទៀតយកស្រូវទៅវិញ សម្រាប់អ្នកផ្ទះរបស់ពួកឯងដែលកំពុងអត់ឃ្លាននោះចុះ!
នៅទីនោះមានបេនយ៉ាមីនជាកូនពៅដែលដឹកនាំពួកគេ ពួកមេដឹកនាំនៃយូដានិងអង្គប្រជុំរបស់ពួកគេ ពួកមេដឹកនាំនៃសាប់យូឡូន និងពួកមេដឹកនាំនៃណែបថាលី។