ប៉ុន្តែយ៉ូសែបនិយាយនឹងពួកគេថា៖ “ទេ! ពួកឯងបានមក ដើម្បីសង្កេតមើលចំណុចខ្សោយរបស់ស្រុកនេះ”។
លោកុប្បត្តិ 42:11 - ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំទាំងអស់គ្នាជាកូនប្រុសរបស់បុរសម្នាក់ យើងខ្ញុំជាមនុស្សទៀងត្រង់ យើងខ្ញុំជាបាវបម្រើរបស់លោក មិនមែនជាអ្នកស៊ើបការណ៍ទេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំទាំងអស់គ្នាមានឪពុកតែមួយ យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ មិនមែនជាអ្នកសង្កេតការណ៍ទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំទាំងអស់គ្នាជាបងប្អូនបង្កើត មានឪពុកតែមួយ យើងខ្ញុំប្របាទសុទ្ធតែជាមនុស្សទៀងត្រង់ យើងខ្ញុំមិនមែនជាអ្នកស៊ើបការណ៍ទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំរាល់គ្នាមានឪពុកតែ១ យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ពិត មិនមែនជាពួកលបសង្កេតទេ អាល់គីតាប យើងខ្ញុំទាំងអស់គ្នាជាបងប្អូនបង្កើត មានឪពុកតែមួយ យើងខ្ញុំសុទ្ធតែជាមនុស្សទៀងត្រង់ យើងខ្ញុំមិនមែនជាអ្នកស៊ើបការទេ»។ |
ប៉ុន្តែយ៉ូសែបនិយាយនឹងពួកគេថា៖ “ទេ! ពួកឯងបានមក ដើម្បីសង្កេតមើលចំណុចខ្សោយរបស់ស្រុកនេះ”។
ចូរចាត់ម្នាក់ពីចំណោមពួកឯងឲ្យទៅ ហើយយកប្អូនប្រុសរបស់ពួកឯងមកវិញ រីឯអ្នកផ្សេងទៀតត្រូវជាប់ឃុំឃាំងសិន ដើម្បីឲ្យពាក្យសម្ដីរបស់ពួកឯងត្រូវបានពិសោធ ថាតើមានសេចក្ដីពិតក្នុងពួកឯងឬយ៉ាងណា។ បើមិនដូច្នោះទេ ដោយនូវព្រះជន្មរបស់ផារ៉ោន ពួកឯងពិតជាអ្នកស៊ើបការណ៍មែន”។
ប្រសិនបើពួកឯងជាមនុស្សទៀងត្រង់មែន ចូរឲ្យបងប្អូនម្នាក់របស់ពួកឯងនៅជាប់ឃុំឃាំងក្នុងគុក ហើយឲ្យអ្នកឯទៀតយកស្រូវទៅវិញ សម្រាប់អ្នកផ្ទះរបស់ពួកឯងដែលកំពុងអត់ឃ្លាននោះចុះ!
ពួកគេតបថា៖ “បុរសនោះសាកសួរយ៉ាងលម្អិតអំពីពួកយើង និងអំពីក្រុមគ្រួសាររបស់ពួកយើងថា: ‘តើឪពុករបស់ពួកឯងនៅរស់ឬទេ? តើពួកឯងមានប្អូនប្រុសឯទៀតឬទេ?’។ ដូច្នេះ ពួកយើងក៏ប្រាប់លោកតាមសំណួរទាំងនេះ។ តើពួកយើងអាចដឹងច្បាស់យ៉ាងដូចម្ដេចថា លោកនឹងនិយាយថា: ‘ចូរនាំប្អូនប្រុសរបស់ពួកឯងចុះមក’ នោះ?”។
អ្នកដែលនិយាយចេញពីខ្លួនឯង ស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនឯង រីឯអ្នកដែលស្វែងរកសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក អ្នកនោះគឺពិតត្រង់ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងអ្នកនោះឡើយ។
ផ្ទុយទៅវិញ យើងណែនាំខ្លួនឯងឲ្យគេទទួលយកថាជាអ្នកបម្រើរបស់ព្រះ ក្នុងគ្រប់ការទាំងអស់: គឺក្នុងការស៊ូទ្រាំយ៉ាងខ្លាំង ក្នុងទុក្ខវេទនា ការលំបាក និងការឈឺចាប់;