លោកុប្បត្តិ 41:21 - ព្រះគម្ពីរខ្មែរសាកល នៅពេលពួកវាលេបគោធាត់ទាំងនោះបាត់ទៅ ក៏មើលទៅមិនដឹងថាបានលេបផង ពីព្រោះរាងពួកវានៅតែអាក្រក់មើលដូចពីមុនដដែល។ រួចយើងក៏ភ្ញាក់ឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែកាលគោញីស្គមៗបានស៊ីគោធាត់ៗហើយ នោះគ្មានអ្នកណាបានដឹងថាវាបានស៊ីអ្វីផង ព្រោះគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីគោញីស្គមៗលេបគោញីធាត់ៗចូលទៅក្នុងពោះ ក៏មិនឃើញមានអ្វីប្លែកខុសពីមុនទេ គឺគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលបានស៊ីទៅហើយ នោះក៏មិនដឹងជាបានស៊ីអ្វីផង ដ្បិតនៅតែអាក្រក់មើលដូចកាលពីមុនដែរ នោះយើងក៏ភ្ញាក់ឡើង អាល់គីតាប ទោះបីគោញីស្គមៗ លេបគោញីធាត់ៗចូលទៅក្នុងពោះ ក៏មិនឃើញមានអ្វីប្លែកខុសពីមុនទេ គឺគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។ |
នៅក្នុងយល់សប្តិរបស់យើង យើងបានឃើញទៀត ហើយមើល៍! មានកួរស្រូវប្រាំពីរមានគ្រាប់ពេញល្អ លូតចេញពីដើមតែមួយ។
រួចមើល៍! មានគោញីប្រាំពីរក្បាលផ្សេងទៀតរាងអាក្រក់ ហើយស្គម ឡើងមកតាមក្រោយពីទន្លេនីល ហើយឈរនៅក្បែរគោញីទាំងនោះនៅមាត់ទន្លេនីល។
ពួកគេនឹងមិនអាម៉ាស់មុខក្នុងគ្រានៃមហន្តរាយឡើយ ហើយពួកគេនឹងបានឆ្អែតក្នុងថ្ងៃនៃទុរ្ភិក្ស។
ពួកគេកាប់សាច់នៅខាងស្ដាំ ប៉ុន្តែនៅតែឃ្លានដដែល ពួកគេត្របាក់ស៊ីនៅខាងឆ្វេង ប៉ុន្តែមិនឆ្អែតឡើយ ម្នាក់ៗនឹងស៊ីសាច់ដើមដៃរបស់ខ្លួន។