Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:3 - ព្រះគម្ពីរខ្មែរសាកល

3 រួច​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​ផ្សេងទៀត​រាង​អាក្រក់ ហើយ​ស្គម ឡើងមក​តាមក្រោយ​ពី​ទន្លេនីល ហើយ​ឈរ​នៅក្បែរ​គោញី​ទាំងនោះ​នៅ​មាត់​ទន្លេនីល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 បន្ទាប់​មក មាន​គោ​ញី​ប្រាំពីរ​ក្បាល​ទៀត​ឡើង​ពី​ទន្លេ​មក ស្គមៗ ហើយ​អាក្រក់​មើល ក៏​ឈរ​នៅ​មាត់​ទន្លេ​ជិត​គោ​ឯ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បន្ទាប់​មក មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ទៀត ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ ហើយ​ឈរ​នៅ​មាត់​ច្រាំង​ជិត​គោ​ញី​ធាត់ៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​មក មាន​គោ​ញី​៧​ទៀត​ឡើង​ពី​ទន្លេ​មក វា​ស្គម​ពេក ហើយ​អាក្រក់​មើល ក៏​ឈរ​នៅ​ក្បែរ​មាត់​ទន្លេ​ជិត​គោ​ឯ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

3 បន្ទាប់​មក មាន​គោ​ញី​ប្រាំ​ពីរ​ក្បាល​ទៀត ស្គមៗ​សល់​តែ​ស្បែក​នឹង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ ហើយ​ឈរ​នៅ​មាត់​ច្រាំង​ជិត​គោ​ញី​ធាត់ៗ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​ផ្សេងទៀត​ដែល​ខ្សោយ រាង​អាក្រក់​ខ្លាំង ហើយ​ស្គម ឡើងមក​តាមក្រោយ​ពួកវា​។ យើង​មិនដែល​ឃើញ​សត្វ​អាក្រក់មើល​បែប​នេះ នៅ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ឡើយ​។


នោះ​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់ ឡើង​ពី​ទន្លេនីល​មក​ស៊ី​នៅតាម​គុម្ពត្រែង​។


គោញី​រាង​អាក្រក់ ហើយ​ស្គម​ទាំងនោះ ក៏​ស៊ី​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់​ទាំងនោះ​អស់ទៅ​។ រួច​ផារ៉ោន​ក៏​តើនឡើង​។


ជង្គង់​របស់ទូលបង្គំ​ទន់​ដោយសារតែ​ការតមអាហារ ហើយ​រូបកាយ​របស់ទូលបង្គំ​ក៏​ស្គមស្គាំង​លែងធាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម